អាជ្ញាធររារាំងអតីតពលរដ្ឋបឹងកក់និងបុរីកីឡាដែលហែក្បួនរកយុត្តិធម៌ករណីដីធ្លី

អតីតពលរដ្ឋបឹងកក់និងបុរីកីឡា (ខាន់ លក្ខិណា)

អតីតប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់និងបុរីកីឡាប្រមាណ៥០នាក់ បានដើរហែក្បួននៅព្រឹកនេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ឲ្យជួយដោះស្រាយផ្តល់សំណងឲ្យពួកគាត់បន្ថែមទៀត ករណីបណ្តេញចេញពីដីធ្លី ប៉ុន្តែត្រូវអាជ្ញាធររារាំង។

នៅម៉ោង១០ព្រឹកនេះ អតីតពលរដ្ឋបឹងកក់និងបុរីកីឡាបានយកញត្តិទៅដាក់នៅស្ថានទូតអាមេរិក ដើម្បីសូមឲ្យជួយអន្តរាគមន៍ ហើយពួកគេមានគម្រោងធ្វើដំណើរបន្តទៅទៀត រកអន្តរាគមន៍ពីធនាគារអភិវឌ្ឍន៍ពិភពលោក ប៉ុន្តែត្រូវបានអាជ្ញាធរប្រមាណ២០ទៅ៣០នាក់រារាំង ក្រោមហេតុផលថា ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ពលរដ្ឋទាំងនេះអះអាងថា ពួកគេទទួលយកសំណង ហើយចាកចេញពីដីនៅតំបន់បឹងកក់និងបុរីកីឡា នៅពេលកន្លងទៅ គឺមានការបង្ខិតបង្ខំ ហើយទទួលបានសំណងមិនសមស្របនឹងតម្លៃដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ