លោក ហ៊ុន សែន ភ័យខ្លាចការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន នាយករដ្ឋមន្រី្កកម្ពុជា សម្តែងការភ័យខ្លាចពេលជិះឧទ្ធម្ភាគចក្រ ខណៈលោកលើកឡើងថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម មិនបានផ្តល់ដំណឹងជូនលោក អំពីអាកាសធាតុ ពេលលោកធ្វើដំណើរទៅកាន់ខេត្តរតនគិរី។

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានទៅសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិ៧៦ ខេត្តរតនគិរី ក្រោមកម្ចីពីប្រទេសចិន។ លោកបានថ្លែងថា ពេលជិះឧទ្ធម្ភាគចក្រធ្វើដំណើរនោះគឺ ជួបប្រទះបញ្ហាអាកាសធាតុមិនល្អខ្លះៗ និងក៏មិនបានទទួលការជូនដំណឹងពីក្រសួងធនធានទឹកដូចលើកមុនៗទេ។

លោកថា៖ “អាហឹ្នងគួរតែដឹងហើយ កុំប្រថុយនាំខ្ញុំទៅងាប់វើយ អាក្បាលអត់ជាប់មាឃជើងអត់ជាប់ដី ថៃ្ងហឹ្នងអញទៅតាមហឹ្នងទៀត ត្រៀមឡានឲ្យហើយទៅ បើមិនស្រួល ហើយសួរទៅភ្នំពេញផង សួរទៅបង លឹម គានហោ មើលហោះទៅបានឬមិនបាន“។

ទោះបីយ៉ាងណា លោក ហ៊ុន សែន បានត្រលប់មកតាមឧទ្ធម្ភាគចក្ររបស់លោកដដែល ដោយក្រសួងធនធានទឹកបានបញ្ជាក់ថាអាចត្រលប់មកវិញឲ្យបានមុនម៉ោង២រសៀលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ