ផ្ទះជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់ខ្នងទៀតនៅភាគខាងជើង​មីយ៉ានម៉ា​ត្រូវបំផ្លាញ​

ផ្ទះជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅភាគខាងជើង​មីយ៉ានម៉ា​ត្រូវបានគេបំផ្លាញ​ (AFP)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានអះអាងថា ផ្ទះប្រជាពលរដ្ឋជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១០០០ខ្នងបន្ថែមទៀត នៅភាគខាងជើងត្រូវបានដុតបំផ្លាញ ពេលដែលក្រុមយោធាចូលទៅបង្ក្រាបស្វែងរកអ្នកដែលវាយប្រហារលើប៉ុស្តិ៍យាមរបស់នគរបាល៣កន្លែង។

ពួកយោធាបានចូលបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម នៅតាមបណ្តោយព្រំដែនជាមួយបង់ក្លាដេស តាំងពីមានការវាយប្រហារលើប៉ុស្តិ៍នគរបាលយាមព្រំដែនបីកន្លែង ហើយបណ្តាលឲ្យនគរបាល៩នាក់ស្លាប់តាំងពីខែមុន។

របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ចាប់ពីហិង្សាកើតឡើងនេះ មនុស្សជាង៣០០០០នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ ដើម្បីគេចចេញពីអំពើហិង្សារ។ ភាគច្រើននៃពួកគេ រត់គេចខ្លួននៅប៉ុន្មានថ្ងៃក្រោយនេះ ពេលដែលពួកយោធា បើកការបាញ់ប្រហារពីឧត្ថម្ភាគចក្រ បណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់។

របាយការណ៍រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្ហាញថា កម្លាំងយោធាបានសម្លាប់ជនជាតិភាកតិចអស់៧០នាក់ និង ចាប់ខ្លួនជាង៤០០នាក់ ចាប់តាំងពីការចុះបង្ក្រាបជាង៦សប្តាហ៍មកនេះ។ ប៉ុន្តែអ្នកតាមដានសិទ្ធិមនុស្សបានបង្ហាញរបាយការណ៍ថា ចំនួនអ្នកស្លាប់ និង អ្នកត្រូវចាប់ខ្លួនគឺមានច្រើនណាស់ ច្រើនជាងរបាយការណ៍ដែលរដ្ឋាភិបាលបង្ហាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ