អូបាម៉ា ថាមេដឹកនាំពិភពលោក​ចង់ឲ្យបន្តកិច្ចព្រមព្រៀង​ TPP

ប្រធានាធិបតីអាមេរិក​លោក ​បារ៉ាក់ អូបាម៉ា (AFP)

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំនានាដែលមកពីបណ្តាលប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្រេចឲ្យបន្តកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិចបន្តទៀត ដែលកិច្ចព្រមព្រៀងនេះប្រឆាំងដោយលោក ត្រាំ ទើបជាប់ឆ្នោត។

លោក អូបាម៉ា ថ្លែងក្នុសន្និសីទសារព័ត៌មាននៅក្នុងប្រទេសប៉េរូកាលពីម្សិលមិញថា ប្រទេសជាដៃគូនានា គេបានសម្រេចហើយ ក្នុងការឲ្យបន្តកិច្ចព្រមព្រាងធ្វើពាណិជ្ជឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិច។ លោកថា ពួកគេចង់ធ្វើដំណើរលើកិច្ចព្រមព្រៀងនេះទៅមុខជាមួយសហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយអំពីអនាគតនៃកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិចឬ TPP អាចរីកចម្រើនបានកម្រិតណា ខណៈការចរចារបស់ប្រទេសទាំង១២ដែលជាប្រទេសគោលដៅនេះ កំពុងមានការខ្វែងគំនិតគ្នា។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ ដែលទើបជាប់ឆ្នោតបានថ្លែងថា កិច្ចព្រមព្រៀងនេះមិនមានប្រយោជន៍សម្រាប់អាមេរិកទេ ព្រោះថាការបញ្ជូនពលរដ្ឋអាមេរិកទៅធ្វើការងារនៅខាងក្រៅមានប្រាក់កម្រៃទាប។

ទោះយ៉ាងណា កិច្ចព្រមព្រៀងនោះត្រូវបានសភាអាមេរិកបានឲ្យសច្ចាប័នរួចរាល់ហើយ រងចាំតែការចូលកាត់តំណែងរបស់លោក ត្រាំ នៅដើមឆ្នាំក្រោយហើយអនុវត្តតែប៉ុណ្ណោះ។

ប្រធានាធិបតីជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានគាំទ្រចំពោះការផ្តួចផ្តើមធ្វើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីភិចជាមួយប្រទេសចំនួន១២ ហៅថា កិច្ចព្រមព្រៀង TPP ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន។

TPP មាន១០ប្រទេស រួមមានជប៉ុន អាមេរិក អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៉ិចស៊ីកូ ញូហ្សេឡែន ប៉េរ៉ូ សិង្ហបុរី និងវៀតណាម។ បើសិនជាកិច្ចព្រមព្រៀងនេះដំណើរការល្អ វានឹងក្តោបយកសេដ្ឋកិច្ចពិភពលោកប្រមាណ៤០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ