លោក ហ៊ុន សែន ចុះ​ជួប​កម្មករ​កម្មការិនី​ក្នុង​រោងចក្រ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:21 AM | អភិបាលកិច្ចល្អ | 0 | 2081 លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ចុះ​ជួប​ក្រុម​កម្មករ​កម្មការិនី​កាត់ដេរ​ដោយ​ផ្ទាល់ នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​មួយ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ ប៉ុន្តែការ​ចុះ​ជួប​កម្មករ​កាត់​ដេរ​របស់​លោក ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​​អ្វី​ដែល​លោក​បាន​កំណត់​ទុក។

លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចុះ​ជួប​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់​ដែរ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​មក​ម៉្លេះ ដោយ​លោក​បាន​កំណត់​យក​ថ្ងៃ​ពុធ​ចុះ​ជួប​កម្មករ​កម្មការិនី​តាម​រោងចក្រ​ដោយ​ផ្ទាល់ ហើយ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។

ទោះជាយ៉ាងណា មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា លោក​បាន​ចុះ​ជួប​សួរ​សុខ​ទុក្ខ និង​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ GIN SOVANN FASHION (Cambodia) Limited ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ នៅ​ព្រឹក​ថ្ងៃ​នេះ។

ភ្ជាប់​ជាមួយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី​ឈរ​ថត​រូប​រួម​ជាមួយ​ក្រុម​កម្មការិនី​នៅ​ក្នុង​រោងចក្រ​​នោះ លោក ហ៊ុន សែន បាន​អះ​អាង​ថា លោក​នឹង​បន្ត​ពិនិត្យ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ ដោយ​ថា ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវភាពកាន់​តែ​ល្អ​ប្រសើរ។

ក្រៅ​ពី​ជំរុញ​ទៅ​ក្រុម​កម្មករ​កម្មការិនី ឲ្យ​ខិត​ខំ​បំពេញ​ការងារ​ឲ្យ​បាន​ល្អ លោក​នាយករដ្ឋ​មន្ត្រី​ក៏​បាន​បង្ហាញ​នូវ​មោទនៈភាព​ចំពោះ​ក្រុម​កម្មករ​កម្មារិនី ដែល​បាន​ផលិត​សម្លៀក​បំពាក់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required