កុមារាម្នាក់​គៀបជើងក្នុង​ជណ្តើរយន្តនៅផ្សារអូឡាំពិក​

គណៈកម្មការផ្សារអូឡាំពិកបានឲ្យដឹងថា ក្មេងប្រុសម្នាក់បានគៀបជើងក្នុង​ជណ្តើរយន្ត ដោយ​ថា​ករណី​នេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល ខណៈពេលកំពុងឡើងជណ្តើរយន្ត។

លោក ចាន់ ដាវុធ ប្រធានគណៈកម្មការផ្សារអូឡាំពិកបាន​ប្រាប់VODនៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូនេះថា ក្មេងប្រុសម្នាក់អាយុ៤ឆ្នំា បានយកជើងឈូសជញ្ជាំងជណ្តើរយន្តបណ្តាលឲ្យគៀបស្បែកជើងចូល​ក្នុង​ជណ្តើរ​បណ្តាលឲ្យរងរបួសជើង​។ លោកថា ករណីនេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល មិនបានមើលកូនឲ្យបានដិតដល់អំឡុងពេលឡើងជណ្តើរយន្ត​៖ «វាដូចមិនធ្ងន់ធ្ងរទេ របៀប​ដូចក្មេង​វា​ឈូស​ជញ្ជាំង​ជណ្តើរយន្តលេង វាកាន់ដៃអាណាព្យាបាលឈូសលេង វាចូលស្បែកជើង គៀប​ទាញ​យក​ទៅ»។

យ៉ាងណាក៏ដោយលោក ចាន់ ដាវុធ បញ្ជាក់ថា ក្មេងប្រុសរូបនោះត្រូវបានក្រុមហ៊ុនមនុស្សធម៌នៅក្នុង​ផ្សារបានយកក្មេងនោះ​ទៅព្យាបាល បន្ទាប់ពីរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ