រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា​​សម្លាប់​មនុស្ស​យ៉ាង​តិច​១៣​នាក់

រថភ្លើង​ដែល​រត់​ខុស​ផ្លូវ​នៅ​ឥណ្ឌា​(រូបភាពពី​ទីភ្នាក់​ងារ​ AFP)

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៣​នាក់ បាន​ស្លាប់ ហើយ​ប្រហែល ១០០​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​រថភ្លើង​មួយ​គ្រឿង បាន​បើក​បរ​ធ្លាក់​ផ្លូវ​ដែក នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ឥណ្ឌា ដែល​គឺ​ជា​គ្រោះ​ថ្នាក់​ថ្មី​បំផុត​ប៉ះ​ពាល់​ដល់​បណ្ដាញ​ផ្លូវ​រថភ្លើង​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក។

ទូរ​រថភ្លើង​ចំនួន ៧ ដែល​ស្ថិត​ក្នុង​ដំណើរ​ពី​​រដ្ឋ​ឆាតទីហ្កា ទៅ​រដ្ឋ​អូឌីហ្សា បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ម៉ោង​ ១១​យប់ ឬ​ត្រូវ​នឹង​ម៉ោង ២​កន្លះ​យប់​ម៉ោង​នៅ​កម្ពុជា នៅ​ជិត​ស្ថានីយ​គូណែរុ ស្ថិត​ក្នុង​រដ្ឋ​ប្រាដេស។

អ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន​ផ្លូវ​ដែក​ឆ្នេរ​ខាង​កើត Mishra បាន​ប្រាប់ AFP ថា មនុស្ស ១៣​នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ស្លាប់ ហើយ​រាប់​សិប​នាក់​ទៀត​ បានរង​របួស។ លោក​បន្ថែម​ថា អ្នក​រង​របួស ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិតៗ​នោះ។

លោក​បន្ត​ថា ក្រុម​មន្ត្រី​មក​ពីរដ្ឋាភិបាល​តំបន់ និង​ខាង​ផ្លូវ​ដែក កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​ទូររថភ្លើង​ជួយ​សង្គ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ទីនោះ​ដើម្បី​ជួយ​ជម្លៀស​អ្នក​ដំណើរ​ដទៃ​ទៀត។ ប៉ុន្តែ លោក​មិន​អាច​ប្រាប់​បាន​ភ្លាមៗ​ពី​មូល​ហេតុ​នាំ​ឲ្យ​រថភ្លើងរត់​ធ្លាក់​ផ្លូវ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ