សាច់​ញាតិ​ជន​រង​គ្រោះ​យន្តហោះ MH370 អំពាវ​នាវ​ឲ្យ​ចាប់​ផ្ដើម​ការស្វែង​រក​ឡើង​វិញ

ក្រុម​ស្វែង​រក​យន្ត​ហោះ​MH370 (រូបភាពពីទីភ្នាក់​ងារ​ AFP)

សាច់​ញាតិ​នៃ​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ MH370 ​បាន​អំពាវ​នាវ​ឲ្យ​បន្ត​ការ​ស្វែង​រក​យន្តហោះ​ដែល​បាន​បាត់​ខ្លួន នៅ​អំឡុង​កិច្ច​ប្រជុំ​មួយ​រវាង​រដ្ឋ​មន្ត្រី​អូស្ត្រាលី និង​ម៉ាឡេស៊ី នៅ​ទីក្រុង​ភើត នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អូស្ត្រាលី ម៉ាឡេស៊ី និង​ចិន កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​សម្រេច​ផ្អាក​ការ​ស្វែងរក​យន្តហោះ​នៅ​មហា​សមុទ្រ​ឥណ្ឌា ជិត ៣​ឆ្នាំ​ក្រោយ​ពី​យន្តហោះ Boeing 777 របស់​ប្រទេស​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៤ ដោយ​ផ្ទុក​មនុស្ស ២៣៩​នាក់​នៅ​លើ​យន្តហោះ​នោះ។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ ​សំឡេង ៣៧០ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា យន្តហោះ MH370 អំពាវនាវ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី ឲ្យ​ប្រើ​ប្រាស់​ឱកាស​នេះ ដើម្បី​ពិភាក្សា និង​ពិចារណា​ឡើង​វិញ​ជា​បន្ទាន់​អំពី​ការ​សម្រេច​ផ្អាក​ការ​ស្វែង​រក​យន្តហោះ MH370។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​ដាន​ណា​មួយ​នៃ​យន្តហោះ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ឡើយ​នៅ​ក្នុង​តំបន់​ទំហំ​ ១២​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ