​ប្រាក់ មុន្នីឧត្តម ​​​និយាយ​ពី​​​​​ពិធី​មង្គលការ

​លោក​ប្រាក់ មុន្នីឧត្តម និង​ភរិយា​(រូបភាពពី​បណ្តាញ​សង្គម)

​យោង​តាម​ការ​បញ្ជាក់របស់​​​ភាគី​កូនកំលោះ គឺ​​​​​​​​​កីឡាករខ្សែ​ប្រយុទ្ធ​​​​​ល្បីឈ្មោះ​ផ្នែកបាល់ទាត់​ លោក​ប្រាក់ មុន្នីឧត្តម ​​​​​​ធ្វើ​​ពិធី​​​​​ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គល​របស់លោកកាលពី​ថ្ងៃទី​២២ ​មករា រហូត​ដល់​​៩០តុ ដោយ​​មាន​​​​​​​ត្រៀម​​តុចំនួន​​១០​បន្ថែមផងដែរ​។ នេះជា​​ពិធី​មង្គលការទ្រង់ទ្រាយធំរបស់​កីឡាករ​ល្បីឈ្មោះ ​បើធៀប​នឹង​មង្គលការ​របស់​អ្នកល្បី​ក្នុង​វិស័យ​កីឡា​ផ្សេងទៀត ​ដែលរួម​មាន​​​កីឡាបាល់ទាត់ ​កីឡាប្រដាល់ ​​​​​​រួម​​ទាំង​មង្គលការ​របស់​​​​​​​អ្នកនាង​ស៊ន ដាវីន ​​ជើង​ខ្លាំង​​ផ្នែកតៃក្វាន់ដូ និង​​លោក​​​​​​វ៉ន វីវ៉ា ជើង​ខ្លាំង​ផ្នែ​កប្រដាល់​​ ​​ដែលត្រូវ​បានគេចាត់ទុកថា​​កក្រឹក​​​​​​​​​​​​​បំផុត ក៏មានចំនួន​តិច​តុជាង​នេះ។ អ្វីដែល​កត់សម្គាល់​​​​​​ គឺ​​ម្ចាស់​កម្មវិធី​បានអះអាងថា​ចំនួន​​ភ្ញៀវ​រហូត​ដល់​​៩០តុ​​ក្នុង​ពិធី​​​​​​មង្គលការ​នេះ នៅ​អញ្ជើញ​មិនទាន់អស់​ផង។ ​

​លោក​ប្រាក់ មុន្នី​ឧត្តម ​​បាន​ថ្លែង​មុន​ពិធី​​​​​​​ទទួលភ្ញៀវពេល​ល្ងាច​​​​​​​​​តាមទូរស័ព្ទ​ថា ​​មង្គលការរបស់​លោក​ត្រូវ​បានធ្វើ​ឡើង​នៅ​បរិវេណ​​កោះពេជ្រអាគារ​​​A ដោយ​ភ្ញៀវដែលលោ​កអញ្ជើញ​​ និង​ខាង​ស្រី​អញ្ជើញ​គឺ​មានចំនួនសរុប​គ្នា​​រហូត​​ដល់​​​​៩០​តុ​រួម​គ្នា។ លោកថា​​​បណ្ដា​ភ្ញៀវ​​ទាំង​អស់ ​គឺ​​ភ្ញៀវ​ខាង​​ស្រី​ច្រើន​ជាង ដោយសារតែ​​ឪពុកម្ដាយ​របស់​កូនក្រមុំ​ជា​​​​មនុស្ស​មាន​មុខ​មាន​មាត់​​​​ និង​មានភ្ញៀវ​ច្រើន​​​​​​​​​​​សម្រាប់​អញ្ជើញ​អោយចូលរួម​។

លោកនិយាយថា​​«​​ខ្ញុំការ​ថ្ងៃ​នេះ ហៅ​ភ្ញៀវ​​​​​​​​៩០តុ តែ​អាច​មកលើសហ្នឹង​​​​ ដោយសារតែ​​ភ្ញៀវ​ខ្លះគាត់បានខល​មកថា​​​​មិច​អត់​ហៅ​គាត់ ហើយគាត់ថា​អត់​ហៅ​ក៏​​​មកដែរ​​ទើប​យើង​​​ត្រៀម​​ប្រហែល​​១០ទៀត​​​​​​​»។

លោកថា​ភរិយា​របស់លោក​គឺ​ជា​កូនស្រី​​​​​​អ្នកមានជីវភាពធូរធារ ដោយនាង​មានវ័យ​​២៣​ឆ្នាំ ​​និង​​​​​ទើបបញ្ចប់​មហាវិទ្យាល័យ​មិនទាន់មានការ​ងារ​ធ្វើនោះទេ។ យ៉ាងណាមិញ លោកថា​​​ក្រោយពេល​​​មង្គល​ការ លោ​កអាច​​នឹងអោយ​ភរិយា​​បើកអាជីវកម្មណាមួយ ច្រើនជាងធ្វើការ​​​ដោយសារតែ​ឪពុកម្ដាយក្មេករបស់លោក ក៏មាន​បំណង​ចង់អោយ​​នាង​រកស៊ី​ច្រើនជាង​​ធ្វើការដូចគ្នា​​​​។

លោកថា​​​​​​​រវាង​លោក និង​ភរិយា​​​ស្គាល់​គ្នា​រយៈពេល​​​​​ពេញ​​​៣​ឆ្នាំ​​មុន​ពេល​​ឈានដល់​មង្គលការ ​ដោយលោកបញ្ជាក់ថា​​​រវាង​ខ្លួន និង​ភរិយា​​​​ស្រឡាញ់ពេញចិត្ត​គ្នា​ដោយចិត្ត​​នឹង​ចិត្ត ​​​​​​​គឺមិនមែន​​​​​​​​​​​ចាប់​ជល់រវាង​ចាស់ទុំ និង​ចាស់ទុំនោះឡើយ។ ក្នុង​នោះ​​​លោកបានបញ្ជាក់ថា បើទោះជា​​ភរិយាលោកមានត្រកូល​ដូចលោក ​​តែ​នា​ង​មិនមែនជា​បង​ប្អូនរបស់​លោកទេ ដោយគ្រាន់តែ​ជា​រឿង​ចៃ​ដន្យ​ប៉ុណ្ណោះ។

លោកថា​​បណ្ដា​ភ្ញៀវ​របស់លោក​​ ភាគច្រើនជា​​​​​កីឡាករ​បាល់​ទាត់ ជា​ថ្នាក់ដឹកនាំ​ ជា​មន្ត្រីសហព័ន្ធ និង​ជា​​ម្ចាស់​ក្រុមហ៊ុនដែល​​​លោកធ្លាប់បានធ្វើ​ការ​ជាមួយ។ ក្នុង​នោះ​ក៏មានវត្តមានតារា​សិល្បៈមួយចំនួន​ ដែល​បាន​​​​ស្រឡាញ់រាប់អាន និង​ផ្ដល់​កិត្តិយស​អោយ​លោក​ផងដែរ ដោយសារតែ​ពេល​កន្លង​មក​​លោកក៏មានទំនាក់ទំនង​ជាមួយ​តារា​សិល្បៈ តាមរយៈ​​​សកម្មភាពថត​ស្ពត និង​​​​​​ថត​រឿងជា​ដើម។

​លោក​ប្រាក់ មុន្នី​ឧត្តម ​បញ្ជាក់ថា ​ភរិយា​របស់​លោកឈ្មោះ ប្រាក់ ស្រីរ័ត្ន ​ហើយ​នាង​ស្រឡាញ់​លោក​ព្រោះតែ​លោក​​ជា​​​កីឡាករបាល់ទាត់ ទើបលោ​កប្រកាស​ថា​បើទោះជា​ក្រោយពេល​​​​​​​​​​ភរិយារបស់ខ្លួន​​​​​មាន​អាជីវកម្មណាមួយ ក៏លោកនៅតែ​​​បន្តអាជីព​​បាល់ទាត់ ដោយ​​​​នឹង​បន្ត​លេង​​រហូត​ដល់​​​​​​ប្រកួត​លែង​កើត ​​​​​ហើយ​បោះជំហាន​ទៅ​​ធ្វើជា​​​​​​គ្រូបង្វឹកទៀត។ លោកថា​​បាល់ទាត់ជា​ជំនាញ​ដែល​លោកស្រឡាញ់​ ​​​​​ដូច្នេះ​មិនមាន​ហេតុផល​ណាមួយ ដែល​លោ​កសម្រេច​ចិត្ត​បោះ​ចោល​នោះទេ ។ ​

លោកទទួលស្គាល់ថា​​​​ការ​ប្រឡូកអាជីព​​​បាល់ទាត់ មាន​​ពេល​វេលា​​អោយគ្រួសារ​តិច​បំផុតសម្រាប់​គ្រួសារ​ ប៉ុន្តែ​លោក​ថា​​​ភរិយា​របស់លោក​​​​ពេញចិត្ត​នឹង​ការងារនេះ ​​​ទើបធ្វើអោយលោក​ ​មិន​មាន​សម្ពាធ​ណាមួយ​ពីសំណាក់​គ្រួសារ​​ខាង​ស្រី ឬ​​ពីភរិយា​ផ្ទាល់ អោយ​​លោ​ក​ដកខ្លួន ​បើទោះជា​​លោក​ពិតជា​​​ស្ថិត​នៅ​ទីលាន​ច្រើនជាង​នៅ​ផ្ទះ។ ​​ ​​លោកបដិសេធ​បញ្ជាក់ប្រាប់​ពី​​​ថ្លៃ​បណ្ណាការ​ដែល​លោកប្រគល់​​អោយ​កូនក្រមុំ ដោយ​លោកប្រកាស​ថាលោកធ្វើដូច​គេ​​ដូច​ឯង ​​​​​ដើម្បីអោយសមនឹង​កិត្តិយស​របស់​ខាង​ស្រី។  ក្នុង​នោះ​លោក និង​ភរិយា​ក៏មានគម្រោង​ចេញ​ទៅ​ក្រេបទឹកឃ្មុំ​​ក្រោយពេលរៀបការ​នោះដែរ ​ដោយគ្រាន់តែ​​​​​​​មិនទាន់ច្បាស់​ពេល​វេលា និង​ជ្រើស​រើស​ទី​កន្លែង។

ក្នុងពិធីកាត់​សក់របស់​លោ​កកាលពីព្រឹកថ្ងៃទី​​២២ មករា ​​​គេឃើញវត្តមាន​នាយពែកមី ​​អ្នកនាង​​ខ្ញុង ដោយមាន​​​​​​​​​ថ្នាក់ដឹកនាំ​មួយចំនួន​ធ្វើ​ជា​កិត្តិយស​នៅក្នុងពិធី ដោយពិធីរបស់លោក​តាំងពីព្រឹកត្រូវធ្វើ​ឡើងនៅ​កោះពេជ្រ​ទាំង​អស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ