ស្ត្រី​អាមេរិក​ដឹកនាំ​បាតុកម្ម​​ប្រឆាំង​នឹងលោក ត្រាំ នៅ​ទូទាំង​ប្រទេស

ក្រុម​ស្ត្រី​ដែល​ធ្វើ​ការ​តវ៉ា​នៅ​អាមេរិក​(រូបភាព​ពី​ទី​ភ្នាក់​ងារ​ AFP)

មួយ​ថ្ងៃ​ក្រោយ​ពី​លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ផ្លូវការ​នោះ មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​ចុះ​ផ្លូវ​តវ៉ា​ជំទាស់​ទៅ​នឹង​ប្រធានាធិបតី​ថ្មី​រូប​នេះ​ទាំង​នៅ​ទីក្រុង​វ៉ាស៊ីងតោន និង​នៅ​តាម​បណ្ដា​ទីក្រុង​ដទៃ​ទៀត នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា បាតុកម្ម​ដ៏ធំ​នេះ ដឹកនាំ​ដោយ​ក្រុម​ស្ត្រី​ពាក់​មួក​ចាក់​ពី​អំបោះ​ពណ៌​ផ្កា​ឈូក។

ក្រុម​បាតុករ​បាន​ឡើង​ថ្លែង​សារ​​ជំទាស់​របស់​ពួកគេ​ទៅ​កាន់ប្រធា​នា​ធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ​រូប​នេះ ដែល​បានប្ដេជ្ញា​លុប​ចោល​កេរ្តិ៍​ដំណែល​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា។

បើ​តាម AFP មនុស្ស​រាប់​សិប​ពាន់​នាក់ មាន​ស្ត្រី និង​បុរស យុវជន ជន​ចូល​និវត្តន៍ ក្រុម​គ្រួសារ​ដែល​មាន​កូន​នៅ​លើ​ស្មា​ផង​នោះ បាន​ឈរ​ត្រៀម​ត្រា​ពេញ​ផ្លូវ​នានា នៅ​ជុំ​វិញ​សេតវិមាន ជាមួយ​ការ​បង្ហាញ​នូវ​កម្លាំង​ឯកភាព។

អ្នករៀបចំ​កម្មវិធី​នេះ ប៉ាន់​ប្រមាណ​ថា អ្នក​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​ស្ត្រី​នេះ ប្រហែល​កន្លះ​លាន​នាក់ ពោល​គឺ​ច្រើន​ជាង​ចំនួន​ដែល​បាន​រំពឹង​ទុក​ទៅ​ទៀត ខណៈ​ដែល​មហាជន​កុះករ​ ត្រូវ​បាន​គេរាយការណ៍​ថា បាន​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​បង​ប្អូន​ស្រី នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ចាប់​ពី​ទីក្រុង​ញូវយ៉ក រហូត​ដល់​ប៊ូស្តុន និង​ឡូសអែនជឺឡែស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ