មេធាវីជនជាប់ចោទ​ភូមា២នាក់​ដែលមានទោសប្រហារជីវិតសុំសាលាឧទ្ធរណ៍ពន្យារ​សវនា​​ការ

(រូបភាពពី Reuters)

ក្រុមមេធាវីនៃគណៈមេធាវីប្រទេសថៃបានដាក់សំណើទៅសាលាឧទ្ធរណ៍ដើម្បីពន្យារពេលនៃការបើកជំនុំជម្រះក្ដីករណីជនជាតិភូមា​២​នាក់​ដែលត្រូវបានតុលាការនៅខេត្តកោះតាវផ្ដន្ទាទោសប្រហារជីវិតករណីសំលាប់អ្នកទេសចរណ៍ជនជាត់អង់គ្លេសកាលពីឆ្នាំ២០១៤។

តាមសារព័ត៌មាន Thai The Nation ក្រុមមេធាវីនឹងដាក់សំណើរបស់ពួកគេទៅកាន់សាលាឧទ្ធរណ៍នៅក្នុងសប្ដាហ៍នេះដើម្បីទាមទារសុំពេលបន្ថែមទៀតស្រាវជ្រាវ រក​ភ័ស្តុតាង​ករណី​​ដែលចោទថាជនជាតិភូមាពីរនាក់ក្នុងបទឧក្រិដ្ឋកម្មនិងមនុស្សឃាត។

ជនជាតិភូមាពីរនាក់ម្នាក់ឈ្មោះ Win Zaw Htun និងម្នាក់ទៀតឈ្មោះ Zaw Lin ពួកគេមានអាយុ២២ឆ្នាំដួចគ្នាត្រូវបានតុលាការនៅខេត្ត​កោះ​តាវប្រទេសថៃផ្ដន្ទាទោសដោយប្រហារជីវិតករណី​​សំលាប់ជនជាតិអង់គ្លេសពីរនាក់ជាស្រីម្នាក់និងបុរសម្នាក់កាលពីខែកញ្ញាឆ្នាំ២០១៤។

ក្រុងមេធាវីរបស់ពួកគេបានថ្លែងថាតុលាការសាលាឧទ្ធរណ៍នឹងទទួលយកសំណើរបស់ខ្លួន។

ករណីរបស់ជនចំណាក់ស្រុកភូមាពីរនាក់នេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរជួបផលលំបាកមួយចំនួនគឺបន្ទាប់ពីប្រជាជនភូមាជាច្រើនពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងសាលក្រមនេះ ហើយបន្ថែមលើនេះរដ្ឋាភិបាលភូមាក៏បានទាមទាឲ្យតុលាការថៃទំលាក់បទចោទប្រឆាំងនិងពលរដ្ឋភូមាទាំងពីរនាក់នេះផងដែរ៕

ប្រភព: Thai The Nation

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ