បាតុកម្មនៅឥណ្ឌាករណីវិបត្តិទឹកប្រើប្រាស់បណ្ដាល​ឱ្យ​មនុស្សស្លាប់កើនឡើង១៩នាក់និងរបួសជាង២០០នាក់

បាតុកម្មនៅឥណ្ឌា (រូបភាពពី Daw.com)

បាតុកម្មដែលផ្ទុះឡើងទីក្រុងញ៉ូដេលីនិងរដ្ឋ Haryana ភាគខាងជើងរដ្ឋធានីនេះដោយសារប្រជាជនទាមទារ​ឱ្យ​អាជ្ញាធរជួយផ្គត់ផ្គង់ទឹកពួកគេ​ឱ្យមានបានគ្រាប់គ្រាន់បានបណ្ដាលឱ្យ​មានហិង្សានៅពេលប៉ះ​ទង្គិច​ជាមួយ​សម​ត្ថកិច្ចគឺមនុស្ស​ជាង២០០នាក់របួសនិងមនុស្សស្លាប់កើនឡើង១៩នាក់នៅថ្ងៃនេះ។

សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន​ AFP បានរាយការណ៍មកថាអំពើហិង្សាបាន​កើតឡើង​តាំង​ពី​ថ្ងៃសុក្រដែលមនុស្សជាច្រើនពាន់នាក់បានចេញដើរធ្វើបាតុកម្មតាម​ដងផ្លូវដោយ​ទាម​ទារឲ្យ​រដ្ឋាភិបាលផ្គត់ផ្គង់ទឹកប្រើប្រាស់របស់ពួកគេឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែនៅរដ្ឋ Haryana ភាគខាងជើងរដ្ឋធានីញូដែលីមានសេចក្ដីរាយការ​ណ៍មកថាមនុស្សស្លាប់កើនឡើង១៩នាក់និងរបួសជាង២០០នាក់។

តាមប្រភព AFP ដើមហេតុដែលបង្កឲ្យមានការបង្កា្របពីសមត្ថកិច្ចដោយសាតែបាតុករនៅរដ្ឋ Haryana ភាគខាងជើងបានធ្វើឲ្យខូចឧបករណ៍ទាញយកទឹកពីប្រឡាយមួយដែលផ្គត់ផ្គង់ទឹកទៅទីក្រុងញ៉ូដេលីហើយមិនតែ​ប៉ុណ្ណោះបាតុករបានរំលោភលើបំរាមគោចរណ៍របស់សមត្ថកិច្ចទៀតផង។ ពួកបាតុករនៅរដ្ឋនេះទាមទារឱ្យអា​ជ្ញាធរកំណត់ទំហំទឹកដែលត្រូវយកទៅផ្គត់ផ្គង់នៅក្រុងញូដែលីដោយសារតែពួកគេថានៅរដ្ឋ Haryana ពុំមានទឹកប្រើគ្រប់គ្រាន់។

មកដល់ថ្ងៃអាទិត្យម្សិលមិញនេះផ្លូវសំខាន់ៗជាច្រើនរបស់ទីក្រុងនិងនៅតាមជាយក្រុងបានផ្អាកការធ្វើដំណើរ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាបំរាមគោចរណ៍នៅតំបន់មួយចំនួនរបស់រដ្ឋនេះបានលុបចោល វិញនៅថ្ងៃចន្ទនេះ៕

ប្រភព: AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ