យុទ្ធនាការបិតស្លាកសញ្ញាចំណាំងផ្លាតលើគោយន្ត ទទួលការសាទរពីពលរដ្ឋ

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្ត៍​រដ្ឋបាលឃុំបន្ទាយឆ្មា សហការ​ជាមួយ​​ក្រុមប្រឹក្សាឃុំ បានចុះបិតស្លាក​សញ្ញាចំណាង​ផ្លាតលើ​គោយន្តកន្រ្តៃរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នេះជាលើកទីមួយហើយ ដែលមានការចុះបិតស្លាក​សញ្ញា​ចំណាំង​ផ្លាតលើគោយន្តកន្រ្តៃដូច្នេះ ដែល​ការនេះ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសាទរ និងសប្បាយចិត្ត។

កន្លងមក មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី ដែលបណ្តាលមកពីគោយន្តកន្រ្តៃ គ្មានបិតស្លា​សញ្ញាចំណាំងផ្លាត​ ធ្វើចរាចរណ៍ពេលយប់នៅលើផ្លូវជាតិនេះ ហើយដែលបានបង្ករ​ជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដំណើរ។ ជាក់ស្តែងកាលពីខែមុន មានយុវជនម្នាក់ស្លាប់​ដោយសារជិះម៉ូតូ​ពេលយប់ បុកគោយន្តកន្រ្តៃ ដែលគ្មានបិតស្លាកសញ្ញានេះ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ អ្នកស្រី សា​ សំដៀត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។