យុវជនម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ យុវជនម្នាក់រស់នៅក្នុងភូមិថ្មីឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ បានចង​កសម្លាប់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ។ ប្រការនេះ បានបង្ករជាការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង​ ដោយ​យុវជនឈ្មោះ ង៉ាន ហ៊ាត់ អាយុ២៧ឆ្នាំ បានចងកសម្លាប់ខ្លួន​នៅក្នុងកូនខ្ទម​ដែល​ខ្លួន​​រស់នៅ ដោយមិនដឹងពីមូលហេតុ។

សមត្តកិច្ចនៅមិនទាន់បានរកឃើញនិងបញ្ជាក់អំពីមូលហេតុនៅឡើយដែរ។

គួរបញ្ជាក់ថា យុវជនរូបនេះកំព្រា គ្មានឪពុកម្តាយ តាំងពីនូវតូច​ និងមានបងប្អូនបីនាក់​ ដែលប្អូនស្រីម្នាក់​កំពុង​ធ្វើការ​ជាកម្មកនៅភ្នំពេញនិងប្អូនស្រីម្នាក់ទៀតចំណាកស្រុកនៅប្រទេសថៃ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ជៀម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។