សាក​សព​ជន​អន្តោ​ប្រវេសន៍​៧៤​នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​លីប៊ី

សាក​សព​ជន​អន្តោ​ប្រវេសន៍ ៧៤​នាក់ ដែល​បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ នៅ​ពេល​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​នេះ ត្រូវ​បាន​គេ​ស្រង់​បាន នៅ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ប្រទេស​លីប៊ី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ស្ថាប័ន​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ នៅ​ថ្ងៃ​នេះ។

អង្គការ​អឌ្ឍចន្ទ​ក្រហម បាន​និយាយ​ថា ពលរដ្ឋ​នៅ​នៅ​ភូមិ​មួយ ស្ថិត​នៅ​ចម្ងាយ ៤៥​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​ទ្រីប៉ូលី បាន​ជូន​ដំណឹង​ទៅ​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​រក​ឃើញ​បំណែក​ទូក​បាក់​បែក ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ មាន​ទាំង​សាក​សព​ផង​ដែរ។

សាក​សព​ជាច្រើន​ទៀត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ឆ្នេរ​សមុទ្រ​នោះ ហើយ​គេ​បារម្ភ​ថា មាន​សាក​សព​ជាច្រើន​ទៀត​នៅ​ក្នុង​សមុទ្រ។

អង្គការ​សន្តប្រវេសន៍​អន្តរជាតិ បាន​និយាយ​ថា ទូកដឹក​ជន​អន្តោ​ប្រវេសន៍ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ក្រឡាប់​លិច​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ ១០០​នាក់ ស្លាប់។

អង្គការ​អន្តរជាតិ​នេះ បាន​និយាយ​ថា ប្រសិន​បើ​ជាការ​ពិត​នោះ ចំនួន​ជន​អន្តោ​ប្រវេសន៍​ដែល​ស្លាប់​ នឹង​មាន​ចំនួន​សរុប​ដល់​ទៅ​ជាង ៣៦៥​នាក់។

សោកនាដកម្ម​នេះ ត្រូវ​បាន​គេ​ជឿ​ថា គឺ​ជា​សោកនាដកម្ម​អាក្រក់​បំផុត ចាប់​តាំង​ពី​មនុស្ស​ប្រហែល ១៨០​នាក់ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា នៅ​ពេល​ទូក​ដឹក​ជន​អន្តោ​ប្រវេសន៍​មួយ​គ្រឿង បាន​ក្រឡាប់​លិច​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ប្រទេស​លីប៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ