WHO រក​ឃើញ​ថា ចិន​កំពុង​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​កាន់​តែ​ធ្ងន់​ធ្ងរ​ប៉ះ​ពាល់​ដល់​សត្វ​ស្លាប

ប្រទេស​ចិន​បាន​រក​ឃើញ​ដំណើរ​វិវត្តន៍​នៃ​វីរុស​ផ្ដាសាយ​បក្សី H7N9 ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សត្វ​​ចិញ្ចឹម និង​ទាមទារ​ឲ្យ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ជិត​ដិត។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​របស់​អង្គការ​សុខភាព​ពិភព​លោក WHO នៅ​ថ្ងៃ​នេះ។

អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​ថា សំណាក​នៃ​វីរុស​ដែល​គេ​យក​ចេញ​ពី​មនុស្ស​ឆ្លង​ជំងឺ​នេះ ត្រូវ​បាន​គេ​ចាក់​បញ្ចូល​ទៅ​ក្នុង​សត្វ​សម្រាប់​ធ្វើការ​ពិសោធន៍ ហើយ​គេ​បាន​រក​ឃើញ​ថា វា​អាច​បង្ក​ជំងឺ​ធ្ងន់​ធ្ងរ​ដល់​សត្វ​ស្លាប។

លោក Christian Lindmeier អ្នកនាំ​ពាក្យ​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​ថា ប៉ុន្តែ ការ​ពិសោធន៍​នោះ ត្រូវ​បាន​គេ​ធ្វើ​តែ​ទៅ​លើ​បក្សី​ប៉ុណ្ណោះ មិន​មែន​មនុស្ស​នោះ​ឡើយ ហើយ​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ដំណើរ​វិវត្តន៍​នៃ​​វីរុស​នោះ អាច​ឆ្លង​រីក​រាល​ដល់​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ឡើយ។

អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ករណី​មនុស្ស​ឆ្លង​វីរុស​នេះ​សរុប ៣០៤​ករណី ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន នៅ​ចន្លោះ​ថ្ងៃ​ទី​១៩ ខែ​មករា ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ ៣៦​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ