យុវជនដែលជាប់ចោទទាក់ទងនឹងបដិវត្តពណ៌បានមានសេរីភាពវិញហើយ

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

យុវជន គង់ រ៉ៃយ៉ា ដែលជាប់ចោទទាក់ទងនឹងការប៉ុនប៉ងធ្វើ «បដិវត្តពណ៌» នោះបានមានសេរីភាពវិញហើយនៅថ្ងៃពុធនេះ បន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាអស់រយៈពេល១៨ខែរួចមក។

និយាយដោយរំភើបចិត្ត ថែមទាំងរលីងរលោងទឹកភែ្នកផង គង់ រ៉ៃយ៉ា និយាយថា លោកអរគុណដែលរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធធនាគារ ដែលធ្វើឲ្យលោកស្ទើរតែផ្លាស់ប្តូរទាំងស្រុង។

រ៉ៃយ៉ា បន្តថា នៅក្នុងពន្ធធនាគារមួយឆ្នាំកន្លះ លោកស្វែងយល់បានច្រើននិងទទួលបានបទពិសោធន៍​ទាំងជូរចត់ផង។

រ៉ៃយ៉ា បន្ថែមថា លោកសោកស្តាយដែលអស់លោកធំៗក្នុងរដ្ឋាភិបាល តុលាការ ដែលលោកថា ចង់បំផ្លាញទឹកចិត្តយុវជន។ ប៉ុន្តែលោកនឹងបន្តសកម្មភាព មិនរាថយឡើយ។

យុវជន គង់ រ៉ៃយ៉ា គឺ​ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៥ ក្រោយ​ពី​យុវជន​រូប​នោះ បាន​បង្ហោះ​សារ​ប​ដិ​វត្ត​​ពណ៌​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុករបស់ខ្លួន។

ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ សម្រេច​​ផ្ដន្ទាទោស​​ គង់ រ៉ៃយ៉ា ឱ្យ​ជាប់​ពន្ធនាគារ១៨​ខែ ចោទពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​រំខាន​ដល់​សន្តិសុខ​សង្គម ។

ប៉ុន្តែមានការលើកឡើងថាអ្វីដែលយុវជន គង់ រ៉ៃយ៉ា បានផ្សាយលើ Facebook នោះ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ