ក្រុមហ៊ុន Emirates Airlines នឹងហោះហើរពីឌូបៃមកភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍អេមមឺរ៉េត (Emirates Airlines) នឹងធ្វើការហោះហើរមកភ្នំពេញ ចាប់ពីខែកក្កដាក្នុងឆ្នាំនេះ ដោយប្រើប្រភេទយន្តហោះប៊ូអ៊ីង៧៧៧ (Boeing 777-300ER)។ នេះបើតាមព័ត៌មាន Emirates News។

បើតាមព័ត៌មានដដែលនេះ ផ្សាយពីម្សិលមិញថា ជើងហោះហើរក្រៅស្រុក នឹងធ្វើដំណើរ ពីទីក្រុងឌូបៃប្រទេសអារ៉ាប់រួម មកចុះចតនៅទីក្រុងយ៉ាងហ្គូនប្រទេសភូមា ទើបបន្តដំណើរ មកដល់ភ្នំពេញនៅពេលយប់ ហើយពេលត្រឡប់ទៅវិញ គឺនៅវេលាយប់ដដែល។

ព័ត៌មានរំលឹកថា ទីក្រុងភ្នំពេញ ដែលស្ថិតនៅចំណុចកណ្តាលភាគខាងត្បូងនៃប្រទេសកម្ពុជា មានប្រជាជនរស់នៅច្រើនជាងគេ ហើយជាច្រកចូលសំខាន់ទៅកាន់ប្រាសាទអង្គរវត្ត។

ភ្នំពេញ ជាទិសដៅនៃវិស័យទេសចរណ៍និងសេដ្ឋកិច្ច។ ឆ្នាំ២០១៥ មានភ្ញៀវទេសចរមកដល់ កម្ពុជាជិត៥លាននាក់និងមានការព្យាករណ៍ទុកថានៅមុនឆ្នាំ២០២០ នឹងកើនដល់ទៅ ៨លាននាក់។

កាលពីឆ្នាំមុន ក្រុមហ៊ុនដឹកជញ្ជូនទំនិញ Emirates Skycargo របស់ក្រុមហ៊ុន​អាកាសចរណ៍មួយនេះ ក៏បានផ្តើមសេវាដឹកជញ្ជូន​ទំនិញក្នុងមួយសប្តាហ៍​ក្នុងមួយជើង រងាវងទីក្រុងឌូបៃ និងទីក្រុងភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ