ក្រសួងដាក់កំហិតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្ដូរម៉ាកពាណិជ្ជកម្មតាមបញ្ជានាយករដ្ឋមន្រ្តី

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ក្រសួងពាណិជ្ជកម្មដាក់កំហិតឲ្យម្ចាស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួ​នមានលក្ខណៈស្រដៀងនិមិត្តសញ្ញាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តឬ​ធនាគារជាតិ ត្រូវកែរូបសញ្ញានោះទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី។

ការប្រកាសរបស់ក្រសួងបែបនេះធ្វើឡើងភ្លាមៗ ក្រោយពី លោក ហ៊ុន សែន នៅព្រឹកនេះ បានរិះគន់​មន្រ្តីរដ្ឋាភិបាលរបស់លោកថាធ្វើការ «ស្ទក់» ក្នុងការផ្សព្វផ្សាយកុំឲ្យពលរដ្ឋយល់ច្រឡំរឿងជំពាក់បំណុលឯកជនទៅនឹងបំណុលរបស់រដ្ឋ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយ នាថ្ងៃទី២២ ខែកុម្ភៈនេះ ក្រសួងបានតម្រូវឲ្យ ធនាគារពាណិជ្ជ ធនាគារឯកជន ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួ​ន មានលក្ខណៈស្រដៀងនឹង​និមិត្តសញ្ញាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ត ឬ​ធនាគារជាតិ ត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ឲ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រាសាក់» ដែលមាន​និមិត្តសញ្ញាអក្សរ «រររ» នោះត្រូវប្តូរស្លាកនេះចេញ បន្ទាប់ពីធនាគារ អេស៊ីលីដា បាន​ប្តូររូបហង្សចេញពីនិមិត្តសញ្ញារបស់ខ្លួនរួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ