អាជ្ញាធរ​ឧតុនិយម​ថា ខេត្ត​មួយ​ចំនួន​នឹង​រង​ភ្លៀង​ធ្លាក់​កក់​ខែ​ថ្ងៃ​នេះនិង​ស្អែក

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាស​ថា ខេត្តមួយចំនួននៃប្រទសកម្ពុជា អាចនឹងមានភ្លៀងកក់ខែធ្លាក់បន្តទៀត បើទោះជាព្យុះសាន់បា បាន​ថម​ថយ​ឥទ្ធិពល​របស់​ខ្លួន​​នៅ​ក្នុង​សប្តាហ៍នេះ​ក៏​ដោយ។

ក្នុង​សេចក្តីជូនដំណឹងកាលពីម្សិលមិញ ក្រសួងធនធានទឹក ឲ្យដឹងថា មកដល់ពេលនេះព្យុះសាន់បាបានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្តែ ខ្យល់សមុទ្រដែលបក់មកពីទិសខាងកើត និងកម្រិតសម្ពាធទាបខ្សោយដែលកំពុងបង្កើនឥទ្ធិពល នឹងបង្កជាភ្លៀងកក់ខែពីមធ្យមទៅច្រើននៅថ្ងៃទី២២និង២៣ កុម្ភៈនេះ។

ក្រសួង​បាន​បន្ថែម​ថា ខេត្តក្រុងដែលអាចទទួលរងភ្លៀងកក់ខែមានដូចជា ភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន សៀមរាប កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង និងបណ្តាខេត្តតាមមាត់សមុទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ