អង្គការតម្លាភាពអន្តរជាតិថា កម្ពុជានៅមានអំពើពុករលួយខ្ពស់ជាងសមាជិកអាស៊ាន

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 3:35 PM | អំពើពុករលួយអភិបាលកិច្ចល្អ | 0 | 4669 មេដឹកនាំអាស៊ាន (ប្រភព៖ DFA)

អង្គការអន្តរជាតិធ្វើការផ្តោតលើអំពើពុករលួយ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើកំណែទ​ម្រង់​ប្រ​​ព័​ន្ធអាទិ​ភាពមួយចំនួន រួម​​ទាំ​​ង​តុ​លាការ ខណៈខ្លួនរកឃើញថា អំពើពុករលួយនៅតែស្ថិតក្នុងក​ម្រិតធ្ងន់​ធ្ងរ​ជាង​ប្រទេ​សជា​ស​មា​​ជិ​កអាស៊ាន។

លេខា​ធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ដែលមានការិយាល័យនៅប្រទេសអាល្លឺម៉ង់ បាន​ចេ​ញ​​ផ្សាយ​​ស​​​ន្ទស្ស​​​​ន៍ប្រចាំឆ្នាំ វាយតម្លៃអំពើពុករលួយលើប្រទេស១៨០លើពិភពលោក ក្នុងនោះមានទាំងកម្ពុជាផងដែរ។

តាមការវាយតម្លៃ ៤ឆ្នាំជាប់ៗគ្នាមកនេះ កម្ពុជាមិនបានពិន្ទុកើនឡើងទេ ពោលគឺនៅតែរក្សាបាន​ចំណាត់​ថ្នាក់​ជា​ប្រទេស​មានអំពើពុករលួយខ្ពស់ជាង​ប្រទេ​ស​ដទៃ​ទៀត​នៅ​នៅ​តំបន់​អាស៊ាន ។

អង្គការនេះ បានដាក់ពិន្ទុចំណាត់ថ្នាក់ ដោយយកមាត្រដ្ឋាន​លេខសូន្យដាក់ពិន្ទុកថា មានអំពើពុ​ក​​រលួ​​​យខ្លាំង រហូ​ត ​​​១​០០ពន្ទុ ស្អាតស្អំខ្លាំង។

បើតាមកា​រវាយតម្លៃ កម្ពុជាទទួលបាន ២១ពិន្ទុ ឡាវ ២៩ពិន្ទុ វៀតណាម ៣៥​ពិន្ទុ ​​ថៃ​ ​​៣៧​ពិន្ទុ និងប្រទេ​សមួ​យ​ចំ​​​នួន​​ទៀតមានពិន្ទុខ្ពស់ជាងកម្ពុជា។

អង្គការនេះ រកឃើញទៀតថា ការដែល​កម្ពុជា មានចំណាត់ថ្នាក់អំពើពុករលួយខ្ពស់បែបនេះ ដោយថា ​ការធ្វើ​​កំ​ណែ​​​​​ទម្រង់​ជា​​ច្រើ​​​នពា​​ក់ព័​ន្ធនឹងការប្រឆាំងអំពើ​ពុករលួយដែលត្រូវបានលើ​កឡើងដោយ​អ្នកជំនាញ​ផ្នែកអភិ​បា​ល​​​​កិ​ច្ច​​ អ្នក​​ជំ​នាញ​​​ប្រ​​​យុទ្ធ​ប្រឆាំងអំពើពុករ​លួយមិនត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។

មួ​យ​វិញទៀតអង្គការតម្លាភាពអន្តរជាតិថា ការកាត់​បន្ថយអំពើ​ពុក​រ​លួយ​ក្នុ​ងវិស័យយុត្តិធម៌ និងការទទួលបានកា​រលើកក​ម្ពស់​សិ​ទ្ធិ​យុត្តិធម៌​ នៅតែជាបញ្ហាមួយ ដែ​លត្រូវកា​​រវិធានកា​​​រឆ្លើយតបជាបន្ទាន់ផងដែរ។

សេចក្តីថ្លែងការណ៍នេះ បានដកស្រង់សម្តីនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មកចុះផ្សា​យថា៖ «រដ្ឋាភិបាលកម្ពុជា គួអនុវត្ត កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីលើកកម្ពស់ការ​ចូលរួមយ៉ាងសក​ម្ម របស់សង្គ​មស៊ីវិ​ល​​  អ​ង្គការមិនមែនរដ្ឋាភិបាល និងអង្គការសមាគមន៍ ក្នុងកា​របង្កាប្រយុទ្ធប្រឆាំង អំពើពុក​រលួយ និងលើក​ក​ម្ពស់​កា​រយល់​​ដឹ​ង របស់សាធារណជន ទៅលើអត្ថិភាពមូលហេតុ ភាពធ្ងន់ធ្ងរ និងការគំរាមកំ​ហែងនានា​​ ដែល​បង្កឡើ​​​ង​ដោ​យអំពើ​ពុករលួយ ដូចមានចែងក្នុងមាត្រា១៣នៃ​អនុសញ្ញាអង្គការសហ​ប្រជាជាតិ​ប្រឆាំងអំពើ​ពុករ​លួ​យដែល​ប្រទេ​សកម្ពុជាបានផ្តល់សច្ចាប័ន»។

VOD មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានទេ​នៅ​ថ្ងៃនេះ ​​ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល ខណៈអនុប្រធានលោក ឃាង សេង សុំមិនធ្វើអត្ថាធិប្បាយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានច្រានចោលរបាយការវាយតម្លៃ​របស់អង្គការតម្លាភា​ពអន្តរ​ជាតិ​​នេះ ដោ​យលោកថា លទ្ធផលវាយតម្លៃ  ហាក់ខុសពីលទ្ធផល​ដែលរដ្ឋាភិបាល​ទទួលបា​នពីការ​ធ្វើកំ​​​ណែ​ទ​ម្រ​ង់ ។

លោកថា៖ «បញ្ហាអំពើពុករលួយយើងបានធ្វើជាបន្តបន្ទាប់ ហើយលទ្ធផលយើងបានឃើញទាំងអស់គ្នាហើយ កំពុងតែ​ស្ថិតក្នុងលទ្ធផលមួយដែលល្អ កំពុងតែដើរទៅមុខហើយ។ ប៉ុន្តែជាក់ស្តែងយើងឃើញរបាយការណ៍ របស់​អង្គ​កា​​រមួយចំនួនគ្មានតម្លាភាពហ្នឹង គឺនៅតែចេញមកជាបន្តបន្ទាប់ ដែលធ្វើឲ្យយើ​ងទាំងអស់គ្នា​លែងមានការភ្ញាក់​ផ្អើល​អី​ហើយ ចំពោះរបាយការណ៍បែបនេះ»។

ទោះជាយ៉ាងណា អង្គកាតម្លាភាពអន្តរជាតិ បានវាយតម្លៃដែរថា នៅឆ្នាំនេះ លទ្ធផលសន្ទស្ស​ន៍នៃការយល់ឃើ​ញ​ពី​​អំ​​​​ពើ​ពុករលួយរកឃើញថា ប្រទេសចំនួនជាង ២ភាគ៣ ទទួលបានពិន្ទុតិចជាង ៥០ ដែលមាន​ពិន្ទុជាមធ្យម ៤៣ ហើ​​​យថា ៦ឆ្នាំចុងក្រោយនេះ ប្រទេ​សជា​ច្រើ​​​ន​​នៅ​តែមានការប្រែប្រួលជាវិជ្ជមានតិចតួចឬមិ​នមា​​នកា​រប្រែ​ប្រួ​ល​សោះ​។

អង្គកា​​រនេះបានកត់សម្គាល់ថា ​ប្រទេស​ដែលទទួ​លបានចំណាត់ថ្នាក់អំពើ​ពុករ​លួ​យ​​​​​​​កា​​​ន់​តែធ្ងន់ធ្ងរ ការដឹកនាំរ​ប​ស់​​​​រ​ដ្ឋា​​​ភិបាលហាក់មាន​ទំនោរ ក្នុងការគំរាមកំហែងទៅ​លើ​ស​ង្គ​មស៊ីវិល និងប្រព័ន្ធផ្ស​ព្វផ្សាយកាន់​តែខ្លាំ​ង៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required