គណៈមេធាវី​ស្នើជាថ្មីឲ្យ​​តុលាការ​​បញ្ជូន​ដីកា​ទៅ​កាន់​មេធាវីដោយ​ផ្ទាល់

សាលាដំបូងរាជធានីភ្នំពេញ

គណៈមេធាវី​កម្ពុជា​បាន​ស្នើ​ជា​ថ្មី​ទៅ​កាន់​តុលាការ​ក្នុង​ការ​បញ្ជូន​ដី​កា​កោះ​និង​លិខិត​អញ្ជើញ​ផ្សេងៗ​ទៅ​កាន់​មេធា​វី​ដោយ​ផ្ទាល់ ដោយ​ពុំ​ចាំ​បាច់​បញ្ជូន​មកកាន់​គណៈ​មេធាវីដើម្បី​បញ្ជូន​បន្ត ដោយ​ចាត់​ទុក​ការ យល់ថាគណៈមេធាវីជាអ្នក​មាន​ភារកិច្ច​ក្នុង​ការ​បញ្ជូនទៅ​កាន់មេធាវី​របស់ខ្លួនជាការ​យល់ខុស។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៨ មីនា ដែល​ដាក់​ជូនប្រធានតុលាការនិង​មហា​អយ្យ​ការ​អមតុលាការ​ទាំង​ពី​រ​ជាន់​ ​h;y ​វីអូ​ឌី​ទើប​ទទួល​បានឲ្យ គណៈមេធាវី​​ឲ្យ​ដឹង​ថា​ខ្លួន​ធ្លាប់​បាន​​ជូន​ដំណឹង​ទៅ​កាន់​ស្ថា​ប័ន​តុលាការនិង​អយ្យ​ការ​ម្តង​រួច​មក​ហើយកាលពីថ្ងៃ​ទី០៧ សីហា ឆ្នាំ​២០១៤ អំពី​ការ​បញ្ជូនដីកានិង​លិខិត​អញ្ជើញ​របស់​តុលា​ការ​ទៅកាន់មេធាវីផ្ទាល់។ គណៈ​មេធាវី​បន្ត​ថា​តែ​រហូត​មក​ទល់​ពេល​នេះ​ គណៈមេធាវី​​នៅ​តែ​ឃើញ​​មាន​ចៅ​ក្រមមួយ​ចំនួន​នៅ​តែ​បញ្ជូន​ដី​កា​កោះ​កូនក្តីនិង​លិខិតអញ្ជើញមេធាវី​មក​កាន់​ទីស្នាក់​ការ​គណៈមេធាវី ដើម្បី​ឲ្យ​គណៈ​មេធាវី​ធ្វើការ​បញ្ជូន​លិខិ​ត​​ទាំង​នោះ​ទៅ​កាន់​មេធាវី​របស់​ខ្លួនដដែល។

នៅក្នុងលិខិតនោះ គណៈមេធា​វីស្នើសុំ​ជាថ្មី​​ទៅ​កាន់​​ចៅក្រម​និង​តំណាង​អយ្យការទាំង​អស់ឲ្យ​​បញ្ជូនដី​កា​កោះឬ​លិខិត​អញ្ជើញមេធា​វី​ ទៅ​កាន់​​ភាគី​នៃ​រឿង​ក្តីនិងការិយា​ល័យ​​មេធា​វី​នោះ​ដោ​យផ្ទាល់។ លិខិត​ដដែល​នោះ​បន្តថាការ​ដែល​ចាត់​ទុក​គណៈមេធាវីជា​ស្ថាប័នមាន​ភារកិច្ចក្នុង​ការ​បញ្ជូន​បន្ត​នូវដី​កា​កោះ និងលិខិ​ត​អញ្ជើ​ញទាំ​ង​នោះគឺ​ជា​ការ​យល់​ខុស ។

ក្នុង​លិខិត​នោះ​ គណៈមេធាវីក៏បានបញ្ជាក់​ដែរ​ថា​ក្នុង​ករណី​ដែល​មេធាវី​រូបណា​មិន​ទទួល​ដី​កាកោះ និង​លិខិត​អញ្ជើញ​ពីតុ​លាការ​ គណៈមេធា​វីស្នើ​ឲ្យ​តុលាការធ្វើ​លិខិត​មក​គណៈមេធាវី​ ដើម្បី​គណៈមេធាវី​ចាត់​វិធានការ​បន្ត​ចំពោះ​មេធាវី​ដែល​មិនទទួល​លិខិតទាំង​នោះ។

គណៈមេធាវីបានឲ្យ​ដឹង​ទៀតថា​មេធាវី​ទាំង​អស់​ដែលជា​គណៈមេធាវីប្រកប​វិជ្ជាជីវៈ​របស់ខ្លួន ​ត្រូវតែមាន​ការិយា​​ល័យ​​មេធាវី ដែល​មាន​អាសយ​ដ្ឋាន​ច្បាស់​លាស់​ ​ជាទីកន្លែង​ដែល​អនុញ្ញាតឲ្យ​អតិ​ថិ​ជនឬ​ស្ថាប័ន​នានាអាច​ទាក់​ទងជា​មួយ​មេធាវី​ដើម្បីធ្វើ​ការ​ងារ​ផ្សេងៗពាក់​ព័ន្ធ​នឹង​វិជ្ជាជីវៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ