នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារមន្ត្រីបច្ចេកទេសខេត្ត ក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋ បានចុះសិក្សាលទ្ធភាពគម្រោង ដាក់លូរំដោះទឹកក្នុងក្រុង ប្រវែង២៤១ម៉ែត្រ ជាគម្រោងអាទិភាពមូលនិធិក្រុងពោធិ៍សាត់ សម្រាប់ភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ប្រចាំឆ្នាំ២០១៧។ គម្រោងនេះគឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងក្តីកង្វល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះមានការស្ទះទឹកនិងកាកសំណល់គ្រប់ប្រភេទ ជាយូរមកហើយ។
បើតាមប្រសាសលោកអភិបាលរងក្រុង គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅពេលដ៍ខ្លីខាងមុខនេះ៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន