ជនអនាមិកបោះត្រាក់ស្នើសុំដកអនុប្រធានភូមិ ដោយចោទថាពុករលួយខ្លាំង

ហេតុការណ៍នេះកើតឡើងនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង/ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក។

លោក នេត ឡូញ សន្តិសុខអធិការក្រុងពោធិ៍សាត់ បានចុះមកអត្តរាគម ដោយបានអញ្ជើញប្រជាពលរដ្ឋមកចូលរួមប្រជុំ ដើម្បីស្វែងរកដំណោះស្រាយរឿងជនអនាមិកដើរបោះត្រាក់ ស្នើសុំដកលោក ព្រុំ អន ចេញពីអនុប្រធានភូមិ។  ខ្លឹមសារក្នុងត្រាក់បានបញ្ជាក់យ៉ាងដូច្នេះថា៖”អនុភូមិទួលគ្រួសពុករលួយណាស់គឺលោក ព្រុំ អន សូមលោកមេឃុំដកវាចោលទៅ បើលោកមេឃុំមិនដកអនុភូមិ ព្រុំ អន ចោលទេប្រយ័ត្នអត់សន្លឹកឆ្នោត”។
លោក ព្រុំ អន បានឆ្លើយបំភ្លឺនៅមុខប្រជាពលរដ្ឋថា៖”ខ្ញុំមិនបានដឹងខ្លួនទាល់តែសោះថា ខ្ញុំបានប្រព្រឹត្តអំពើពុករលួយអីខ្លះនោះទេ”។ លោកបានបន្តទៀតថា៖បើខ្ញុំបានប្រព្រឹត្តអំពើពុករលួយអីខ្លះនោះ ស្នើសុំជននោះចេញមុខមកតទល់គ្នាដើម្បីបញ្ជាក់។

ប្រជាពលរដ្ឋដែលបានចូលរួមប្រជុំទាំងអស់ លើកឡើងថា ពួកគាត់មិនដែលស្អប់ ឬមួយមានគុំនុំអីជាមួយលោកអនុភូមិ ព្រុំ អន នោះទេ រឿងដែលជនអនាមិកដើរបោះត្រាក់នោះក៏ពួកគាត់អត់បានដឹងដែរ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ម៉ាប់ ស៊ុយ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។