ប្រជាពលរដ្ឋជនជាតិភាគតិចកួយ លើកឡើងពីបញ្ហាខ្វះសាលារៀនសម្រាប់កូនៗពួកគាត់

ប្រជាពលរដ្ឋ នៅភូមិមាន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគាត់ ទាក់ទងនឹងការសិក្សារបស់កូនៗគាត់ ដោយផ្លូវពិបាកធ្វើដំណើរខ្លាំង។

ពួកគាត់លើកឡើងថា មានសិស្សជាច្រើនកំពុង ជួបការលំបាក ដោយត្រូវធ្វើដំណើរចេញពីផ្ទះមកសាលារៀនបឋមសិក្សាវត្តដូនត្រី ភូមិច្រណោលចម្ងាយប្រមាណ ២ គឺឡូម៉ែត្រ។
ពួកគាត់បន្តថា ការសិក្សារបស់កូនៗពួកគាត់គឺលំបាកណាស់ ព្រោះផ្ទះនៅឆ្ងាយពីសាលាហើយស្ថានភាព គ្រួសារក៏ពីបាកគ្មានសម្ភារៈសិក្សាគ្រប់គ្រាន់ ហើយមធ្យោបាយធ្វើដំណើក៏គ្មាន។
តាមការសង្កេតឃើញជាក់ស្ដែង ភូមិនេះសម្បូរដោយជនជាតិភាគតិច (កួយ ) ដែលមិនទាន់មានការអភិវឌ្ឍន៍នៅឡើយ។

​ការអប់រំមិនទាន់មានសាលារៀន ពួកគាត់សម្តែងនូវក្តីបារម្ភជាខ្លាំង ដោយកូនៗរបស់គាត់ធំៗអស់ហើយ មិនទាន់បានចូលសាលារៀន និងបានចេះអក្សរនឹងគេសោះសូម្បីតែបន្តិច។

ក្រុមប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរ នឹងអង្គការនានាជួយផ្ដល់សាលារៀនមួយខ្នងសម្រាប់ភូមិពួកគាត់ ដើម្បីឲ្យកូនៗពួកគាត់បានចូលរៀននឹងគេ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។