ផ្លូវលំមួយខ្សែនៅខេត្តកំពង់ធំរងការខូចខាតស្ទើរទាំងស្រុង

ផ្លូវលំមួយខ្សែប្រវែងប្រហែលជាង១០គីឡូម៉ែត្រស្ថិតនៅភូមិសែនអភិវឌ្ឍន៍១ -២ និងភូមិ អូធំមានការខូចខាតស្ទើរទាំងស្រុង មានកន្លែងខ្លះតម្រូវឲ្យធ្វើដំណើរវាងខាងក្រោមផ្លូវលំដែលធ្វើឲ្យប៉ពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះរាប់រយគ្រួសារ។ ការនេះបានធ្វើឲ្យគ្រួសារខ្លះ បានចាកចេញមកនៅឯភូមិចាស់
វិញ។

អ្នកស្រី ញ៉េប ខា បានមានប្រសាសន៍ថា “ រូបខ្ញុំសូម្បីសម្រាលកូនគឺត្រូវសម្រាលនៅផ្ទះ មិនបានទៅ         មណ្ឌលសុខភាពទេ ព្រោះបើទៅមណ្ឌលសុខភាពចម្ងាយជិត ៣០គីឡូម៉ែត្រ ហើយផ្លូវក៏ពិបាកខ្លាំង ដែលអាចនឹងគ្រោះថ្នាក់តាមផ្លូវ ”។​ អ្នកស្រីបន្តថា ការនេះមិនមែនតែអ្នកស្រីម្នាក់ទេ សូម្បីតែប្រជាពលរដ្ឋដទៃទៀតក៏ ព្រួយបារម្ភខ្លាំងដូចគ្នាដែរ ពេលមានជម្ងឺឈឺស្កាត់ ពិសេសនៅពេលយប់ព្រលប់។

លោក ចឹក ជន អនុភូមិ សែនអភិវឌ្ឍន៌១ បានថ្លែងថា លោកបានលើកនិងសរសេរបញ្ហានេះដាក់ចូល
ក្នុងផែនការវិនិយោគឃុំ សង្កាត់រួចហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ។ លោកបានបន្តដោយទទួលស្គាល់នូវការលំបាកនិងក្តីបារម្ភរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា​ “ ពេលមានភ្លៀងធ្លាក់ម្តងៗ ចំពេលប្រជុំប្រចាំខែសូម្បីខ្ញុំក៏ត្រូវអូសម៉ូតូបែកញើសទាំងព្រឹកដូចគ្នាដែរ ”៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ ជាម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។