ពលរដ្ឋអ្នកសារព័ត៌មានចូលរួក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានផ្នែកសិទ្ធិមនុស្ស

វគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានផ្នែកសិទ្ធិមនុស្សរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៩-៣០ មីនា ឆ្នាំ ២០១៧ បានប្រារព្វធ្វើនៅភោជនីយដ្ឋានអ័រគីដេ ក្រុងភ្នំពេញដែលមាន ពលរដ្ឋសារព័ត៌មានប្រុស-ស្រីចំនួន ២៨នាក់ មកពីបណ្តាខេត្តផ្សេងៗដូចជា បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ខេត្ត កណ្តាល និងក្រុងភ្នំពេញផងដែរ។

តំណាងមកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (OHCHR/CSU) លោក អាង ចន្ទ័រិទ្ធិនិងលោក សឿន សាលី បានធ្វើបទបង្ហាញសំខាន់ៗមួយចំនួនដល់ពលរដ្ឋអ្នកសារព័ត៌មានរួមមាន៖

  • បទបង្ហាញស្តីពីទស្សនៈនៃសិទ្ធិមនុស្ស
  • បទបង្ហាញស្តីពី គោលការណ៍ជាមូលដ្ឋាន សម្រាប់ការចងក្រងឯកសារស្តីពី ការរំលោភសិទ្ធិមនុស្ស
  • បទបង្ហាញស្តីពី យន្តការការពារសុវត្ថិភាព និងសន្តិសុខ ដល់អ្នកការពារសិទ្ធិមនុស្ស /អ្នកសារព័ត៌មាន
  • ការរាយការណ៍ព័ត៌មានស្តីពីសិទ្ធិមនុស្ស និង
  • ការរាយការណ៍ព័ត៌មានប្រកបដោយសុវត្ថិភាព​​។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។