លោកគ្រូ គុណ ចិន្តា បង្រៀនក្រុម CJs អំពីរបៀបការពារសុវត្ថិភាព ក្នុងការប្រើប្រាស់ Facebook

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានអ័រគីដេលោក គុណ ចិន្តា បានណែនាំដល់ក្រុម CJs ទាំងអស់គួរប្រើប្រាស់ facebook ដោយប្រុងប្រយ័ត្ននៅពេលដែលយើង Post អ្វីចេញម្តងៗ។ ការនេះបានធ្វើឲ្យក្រុម CJs មានការចាប់អារម្មណ៍និងភ្ញាក់ខ្លួនព្រើត។
“យើងត្រូវចេះអំពីរបៀបលាក់ឬបង្ហាញអ្វីដែលចង់ Post ចេញ ថាគួរឲ្យអ្នកណាបានឃើញរឺលាក់មិនឲអ្នកណាឃើញនោះ” នេះបើតាមលោក គុណ ចិន្តា។
លោកបន្តទៀតថា មិនថាតែរូបភាពនោះទេ សូម្បីសំនេរដែលយើងសរសេរក៏អាចលាក់បានដែរ នេះជាចំនុចសំខាន់បំផុតសម្រាប់ក្រុម CJs ទាំងអស់គ្នា។

​បន្ថែមពីនេះ លោក ចិន្តាក៏បានបញ្ជាក់ប្រាប់អំពីចំណុចទាំង ១១ ដែលមិនគួរ Post នោះផងដែរ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ម៉ាប់​ ស៊ុយ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។