ស្ពានយោលក្នុងឃុំថ្មអណ្ដើកស្រុកចិត្របុរី ទ្រុតទ្រោមខ្លាំង ប្រជាពលរដ្ឋលែងហ៊ានឆ្លង

ក្រុមប្រជាពលរដ្ឋបានសម្តែងនូវក្តីព្រួយបារម្ភ និងឈប់ហ៊ានធ្វើដំណើរឆ្លងកាត់ស្ពានយោល ក្នុងឃុំថ្មអណ្តើកមួយនេះទៀត ព្រោះខ្លាចគ្រោះថ្នាក់និងមិនមានសុវត្ថិភាព។ ការលើកឡើងនូវក្តីបារម្ភនេះ នៅបន្ទាប់ពីស្ពានយោលមួយនេះកាន់តែមានភាពទ្រុតទ្រោមខ្លាំងទៅៗ ដោយខ្សែកាបចងស្ពានមួយចំនួនបានដាច់ និងមួយចំនួនទៀតជិតដាច់។

ក្រៅតែការលំបាកធ្វើដំណើរ ក្រុមប្រជាពលរដ្ឋក៏ពិការក្នុងការដឹកជញ្ជូនកសិផលរបស់គាត់មកលក់នៅទីផ្សារទីរួមខេត្តក្រចេះផងដែរ ដែលធ្វើឲ្យឈ្មួញបង្អាប់តម្លៃ និងទិញក្នុងតម្លៃមួយថោកជាងតម្លៃទីផ្សារ។ លើសពីនេះ សិស្សានុសិស្ស ចាស់ជរា ជាពិសេសអ្នកជំងឺ​ក៏ជួយបការលំបាកធ្វើដំណើរខ្លាំងផងដែរ។

ក្រុមប្រជាពលរដ្ឋបានស្នើសុំទៅអជ្ញាធរ និងអង្គការអភិវឌ្ឍន៍នានាមេត្តាជួយជុសជុលស្ពានមួយនេះ ដើម្បី   ឲ្យពួកគាត់អាចបន្តធ្វើដំណើរបានដូចធម្មតា៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ លោក ជុំ ម៉ូត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។