អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់បុគ្គលិកសុខាភិបាលខេត្តគោរពក្រមសីលធម៌ឱ្យបានល្អ

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់បុគ្គលិកសុខាភិបាលខេត្តទាំងអស់ ត្រូវខិតខំផ្តល់ និងបម្រើសេវាសាធារណៈឲ្យបានពេញលេញ មានការគោរពក្រមសីលធម៌ឱ្យបានល្អ មានភាពទទួលខុសត្រូវចំពោះការងារជួយសង្រ្គោះប្រជាពលរដ្ឋ ជាមួយនឹងសម្ភារបរិក្ខាទំនើបដែលបានបំពាក់ជាបន្តបន្ទាប់ គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព មានទាំងបន្ទប់រង់ចាំមុន និងក្រោយសម្រាលជាដើម។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមចូលរួមជាកិត្តយស្សក្នុងពិធីសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៦ នឹងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ នៅមន្ទីរសុខាភិបាលខេត្តពោធិសាត់៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។