អ្នកសារព័ត៌មានត្រូវគិតពីសុវត្ថិភាពជាចំបង

អ្នកសារព័ត៌មានទាំងអស់ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួន នៅរាល់ពេលចុះបំពេញវិជ្ជាជីវៈរបស់ខ្លួន នេះបើតាមលោក អាង ចន្ទ័រិទ្ធិ មន្ត្រីការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របសអង្គការសហប្រជាជាតិនៅកម្ពុជា។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលពលរដ្ឋអ្នកសារព័ត៌មាស្តីពីការរាយការណ៍ទាក់ទងនិងសិទ្ធិមនុស្ស យន្តការសន្តិសុខ និងកិច្ចការពារសម្រាប់អ្នកការពារសិទ្ធិមនុស្ស នៅរាជធានីភ្នំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នេះ។

លោកបន្តថានៅក្នុងព្រឹត្តិការណ៍ដែលមានហឹង្សារវាងអាជ្ញាធរ និងអ្នកតវា ឬការចុះយកព័ត៌មាននៅតំបន់ឆ្ងាយដាច់ស្រយាល គួរកុំធ្វើដំណើរម្នាក់ឯង ឬពេលយប់ងងឹត។ ត្រូវធ្វើការសន្និដ្ឋានឲ្យបានច្បាស់លាស់នៅទីតាំងដែលមានសុវត្ថិភាពដែលខ្លួនអាចស្នាក់នៅដើម្បីបំពេញវិជ្ជាជីវៈ និងត្រូវកត់ត្រានូវរាល់សកម្មភាព     ផ្សេងៗ ដែលវាជាដើមហេតុដែលឈានទៅដល់មានអសុវត្ថិភាពដើម្បីរាយការណ៍មកស្ថាបន័ខ្លួន និង      ស្ថាបន័ដ៏ទៃផ្សេងទៀត ដើម្បីអន្តរាគមន៍ទាន់ពេលវាលា ហើយកំណត់ត្រាទាំងនោះអាចជាភស្តុតាងយក
ទៅប្រើប្រាស់បាន ក្នុងករណីរឿងទាំងនោះឈានទៅដល់វិវាទផ្លូវច្បាប់ ឬតុលាការ។

លោកបានរំលឹកដល់អ្នកចូលរូម (ពលរដ្ឋអ្នកសារព័ត៌មាន) ថា ការធានាបានសុវត្ថិភាព ក្រមសិលធម៌ វិជ្ជាជីវៈគឺជាផ្នែកមួយយ៉ាងសំខាន់ដែលអ្នកសារព័ត៌មានត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។