គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជា វិបុល

អ្នកនាង ​គង់ សុជាតិ (វង្ស សុម៉ាលីន)

​​​បន្ទាប់​ពីទទួល​បានកូន​​ស្រី​ម្នាក់​​​​​ជា​ដំណក់ឈាម​របស់​​​​​​​​​ស្វាមី​ក្រោយរបស់​អ្នកនាង​គឺ​លោក ​​​​ជា​ វិបុល អ្នកនាង ​គង់ សុជាតិ ដែល​សារភាពថា​​ក៏មានវ័យជ្រេ​​ពិបាកក្នុងការ​ពរ​ពោះ​ជាលើកទី​​២​អោយ​​លោក ​ជា វិបុល ដែរនោះ បានអះអាងថា ​​អ្នកនាង​មិនខ្វល់​រឿង​មាន​កូន​​ទី២​​​​សម្រាប់​​ស្វាមី​ក្រោយទៀត​ទេ ​​ដោយសារតែ​មាន​កូនស្រី​ម្នាក់​​ទុកជា​ចំណង​ដៃ​​​​រួមគ្នា​​ហើយ។

យ៉ាងណាមិញអ្នកនាង​ថា​បើ​​​​​​ពិតជា​មាន​កូន​ប្រុស​ម្នាក់​ទៀត​​​​​​​អ៊ីចឹង​មែន គឺលោក ​​ជា វិបុល ពិតជាលោត​កញ្ឆេង​។ អ្នកនាង ​គង់ សុជាតិ និយាយថា ​​អ្នកនាង​​​​​​​​​​​​​​​កាន់តែ​មាន​​ភាព​កក់​ក្ដៅ​ចំពោះ​ចំណង​ស្នេហ៍ ​​​​​​​​​​​​​បន្ទាប់ពី​អាច​​​​​​​​​បង្កើត​កូនស្រី​ជា​ទីស្រឡាញ់​​អោយស្វាមី​ក្រោយ​ ដែល​ធ្វើអោយ​នាង​គេច​ផុត​ពី​ការ​​សង្ស័យថា​​​ប្ដី​​ក្មេង​​​រត់​​​​ចោល​។ អ្នកនាងថា​មុន​ពេល​​​​​​ពរ​ពោះ​​ អ្នកនាង​រមែង​សម្ដែង​​ក្ដី​បារម្ភ​​​​ បើទោះជា​លោក​​ ជា​ វិបុល បាន​ប្រកាស​យ៉ាង​សាំ​មាត់​ហើយ​ថានឹង​​​​​​​សុខ​ចិត្ត​រួម​រស់​ជា​មួយអ្នកនាង​ប្ដី​ប្រពន្ធ​ស្លាប់​រស់ ​​​​​​ទាំង​​​​អ្នក​​​​នាង​មិនអាច​​​​មានកូន​អោយលោក​។

អ្នកនាង​បាន​ប្រើ​បច្ចេកទេស​​​​​​​​​​​​ជាមួយ​ពេទ្យ​​ច្រើន​យ៉ាង ទម្រាំតែអាច​​ពរ​ពោះ ​តែ​អ្នកនាង​បញ្ជាក់ថា​​កូនស្រី​​របស់​ខ្លួន គឺ​ជា​កូន​ធម្មជាតិ​​១០០ភាគរយ ដោយគ្រាន់តែ​​​​នាង​សុំការ​ប្រឹក្សា​ពី​​ពេទ្យ​​​​ ហើយ​​​ខាង​ពេទ្យជំនាញ​ក៏​ផ្ដល់​​ថ្នាំបំប៉ន​សុខ​ភាព អោយ​​​​​​វិធី​សម្រាក​យ៉ាង​ម៉េច និង​​​ទទួល​ទាន​​​របប​អាហារ​យ៉ាង​ម៉េច ​ដើម្បី​​អោយ​​ឆាប់​​មានកូន​ប៉ុណ្ណោះ។ ​

អ្នកនាង​ថា​គ្រូ​ពេទ្យ​ប្រាប់​ថា​អ្នកនាង​​អាច​​​មានកូនទៀត ​ហើយអ្នកនាង​​​ក៏​មិន​បាន​​​​​​​​​​ពន្យា​រពេល​​ពរ​ពោះ​​​កូនទី​២​នោះដែរ ​​​​​​​​​​ដោយសារតែ​អ្នកនាង​ក៏ចង់បាន​កូនម្នាក់​ទៀត ​អោយលោក ជា​ វិបុល ដែលជា​​កូន​ប្រុស​​​​​​​ផងដែរ។ ​យ៉ាង​ណាមិញ ​អ្នកនាង​ពោល​ថា​​​មិន​​​​សុំ​ខាង​គ្រូពេទ្យ​​​​​​​​​​ប្រឹក្សា​​​ជួយ​​អ្នកនាង​ទៀត​ទេ ដោយអ្នកនាង​ចង់​សាក​​​​​យកកូនដោយ​​ធម្មជាតិ​ជា​ជំនួស​វិញ។

អ្នកនាង​និយាយថា​ «​​ខ្ញុំ​ចង់​បាន​កូន​​​ម្នាក់ទៀត​តើ​ តែ​ចាំ​មើល​សិន​​បើ​មាន​ក៏​យក ហើយ​បើអត់​ក៏មិនអីដែរ ដោយសារតែ​​ខ្ញុំនិង​ បុល​(ស្វាមី) កូន​​ម្នាក់​ហើយ​!»។

អ្នកនាង​ថា​​​​លោក​ ជា​ វិបុល ​​ចង់​បានកូនប្រុស​​ថែមម្នាក់ទៀត ​​តែ​លោកមិន​បាន​​​​រន្ធើន​​​​អ្នកនាង​ទៀត​ទេដោយសារតែ​អ្នកនាង​​ក៏​មាន​វ័យច្រើន ​ដែលមិន​ទាន់​ប្រាកដថា​នឹង​​ថា​នឹង​អាច​ពរ​ពោះ​​​​បានឬមិន​បាននៅឡើយ​​។ ​

អ្នកនាង​​​និយាយថា​ «​​ខ្ញុំរាល់ថ្ងៃ​​​​អត់មាន​ពន្យា​រពោះ​​​អីទេ ​បើ​​មាន​សប្បាយចិត្ត តែ​​បើអត់​​តាម​ដំណើរ​ រឿងអោយ​ទៅ​ប្រឹក្សា​ជា​មួយ​ពេទ្យ​អីទៀត ​​ខ្ជិល​ណាស់​!»។

ម្យ៉ាង​មកពី​​អ្នកនាង​រវល់​​ច្រើន​​ ​និង​​​ពិបាក​មើលថែ​កូន​​តូច​នោះ​ផង ទើប​អ្នកនាង​​បញ្ជាក់ថា​​បើ​មាន​ក៏​បាន​​​​​​ ហើយ​​បើមិន​មាន​ក៏​​​មិនអី​។ ​អ្នកនាង ​គង់ សុជាតិ បន្ត​ថា​អ្នកនាងមានកូនសរុប​​៣​នាក់​ហើយ ដោយ​​​​​​​កូនរបស់ស្វាមីមុន ​​​គឺ​កូនប្រុស​មួយ​ និង​កូនស្រី​មួយ ​​​​​ទើប​អ្នកនាង​យល់ថា​បើ​​​​​​​​​​​មិនមានកូនប្រុស​ម្នាក់​ទៀត ក៏​​លែង​ជា​បញ្ហា​ចោទ​​សម្រាប់​​​ជីវិត​អាពាហ៍ពិពាហ៍​​នោះដែរ។

អ្នកនាង​ថា​​​រាល់​ថ្ងៃ​​លោក​ ជា វិបុល ​ក៏ស្រឡាញ់​​កូនអ្នកទាំ​​ង២​របស់​អ្នកនាងជាមួយស្វាមី​​​មុន មិនខុស​ពី​កូនរបស់ខ្លួនដែរ ទើប​អ្នក​​​​​​យល់ថា​​​បើទោះជា​លោក​មិនមាន​កូនប្រុស​ជា​របស់​ខ្លួនឯង ក៏​​លោក​​សប្បាយចិត្ត​​​ជាមួយ​នឹង​កូនប្រុស​របស់ខ្លួន។

​អ្នកនាង​ថា​​លោ​ក ជា​ វិបុល ​​មានវ័យក្មេង​​​​​​​​ជាង​ខ្លួន​ ប៉ុន្តែ​​លោក​មិន​ខុសពី​​​លោកប៉ា​ម្នាក់​​​ដែលមានកូន​ច្រើន​នោះទេ។ អ្នកនាង​​​​​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​​​​​ ដោយសារ​តែកូនស្រី​​ដែលជា​​ដំណក់​ឈាម​របស់​លោក ជា វិបុល បានជួយអោយ​អ្នកនាង​​​មាន​ឱកាស​ក្លាយជា​​​​​​តំណាង​ផលិតផល​​ទឹកដោះគោនិង​ផលិត​ផលថែរក្សា​ស្បែកកូនក្មេង​​​​មកពី​​​​បរទេស ​ដោយ​​ក្រុម​ហ៊ុន​ទាំង​ពីរ​បានកុង​ត្រា​យកអ្នកនាង និង​ស្វាមី ​​​​ព្រម​ទាំង​កូនស្រី​​​អោយ​ថត​ស្ពត​​​​នោះ​។

អ្នកនាង​​ថា​ខ្លួន​ទទួល​បាន​កុ​ងត្រា​​ពេញ​រយៈ​ពេល​​​១​ឆ្នាំ​ដោយ​សារ​កូនស្រី​​​​​​​​​​របស់ខ្លួន ដោយ​អះអាងថា​​បើអ្នកនាង​មិនមាន​កូនស្រី​នោះទេក៏​មិនទទួល​បាន​​ទីផ្សារ​​​​សម្រាប់​ផលិតផលនោះដែរ។

អ្នកនាង​ថា​បើខ្លួនអាច​មានកូនប្រុស​ម្នាក់ទៀត នោះ​ប្រហែល​ទីផ្សារ​ថត​ស្ពត​​នឹង​បានកើនឡើង​​​​​​​​​នៅអំឡុង​ពេល​កូនស្រី​តូច​របស់អ្នកនាង​​​​​​​​​ធំបន្តិច។ អ៊ីចឹងហើយទើប​អ្នកនាង​ប្រកាសថា​​អត់​មាន​ពន្យារ​កំណើត​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ