ដំរីមួយក្បាលនៅខេត្តសៀមរាបងាប់កាលពីព្រឹកថ្ងៃសុក្រ ដោយសង្ស័យថាមកពីអាកាសធាតុក្តៅខ្លាំងពេក។
ប្រភពម្នាក់ដែលមិនបញ្ចេញឈ្មោះនិងធ្វើការនៅកន្លែងក្រោលដំរី ប្រាប់វីអូឌីថាដំរីញីនោះងាប់នៅម៉ោងប្រមាណ១១ព្រឹក ពេលកំពុងដឹកភ្ញៀវទេសចរណ៍នៅមុខប្រាសាទបាក់ខែង។ ប្រភពបន្តថាដំរីនោះងាប់អាចមកពីអាកាសធាតុក្តៅខ្លាំង ដោយលោកបញ្ជាក់ថាដំរីនោះមិនដែលឈឺនិងមានពេទ្យមើលថែត្រឹមត្រូវ។ ប្រភពបញ្ជាក់ថាដំរីត្រូវកប់នៅខាងក្រោយក្រោដំរី មុខប្រាសាទបាក់ខែង។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីម្ចាស់គ្រប់គ្រងដំរីបាននៅឡើយទេ។
គួរបញ្ជាក់ថាដំរីនៅតំបន់អង្គរមានចំនួន១៤ក្បាល ដែលគ្រប់គ្រងដោយជនជាតិបារាំងម្នាក់ ជាម្ចាស់សណ្ឋាគារវីឡាអង្គរ៕