គ្រឿង​អលង្ការ​មាស​បុរាណ​ត្រូវ​បាន​ប្រកាស​ប្រគល់​ត្រឡប់​មក​កម្ពុជា​វិញ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 10:26 AM | វប្បធម៌អភិបាលកិច្ចល្អ | 0 | 9634 ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ថ្មភក់​(រូបថត៖​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប:)​

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា គ្រឿង​អលង្ការ​បុរាណ​ផលិត​ពី​មាស ដែល​ជា​កេរ្តិ៍​ដំណែល​សល់​ពី​សម័យ​អង្គរ ត្រូវ​បាន​ប្រទេស​អង់គ្លេស​សម្រេច​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នា​ពេល​ថ្មីៗ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម​ភក់ ដែល​មាន​អាយុ​កាល​ក្នុង​សម័យ​អង្គរ ត្រឡប់​មក​កម្ពុជា​វិញ តាម​រយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ គ្រឿង​អលង្ការ​បុរាណ​នេះ ត្រូវ​បាន​ទីភ្នាក់ងារ​ខាង​លើ​ប្រកាស​ដាក់​លក់​នៅ​ទីក្រុង​ឡុងដ៍ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​។

ក្រសួង​បញ្ជាក់​ថា ក្រោយ​ការ​ប្រកាស​ដាក់​លក់​មក ក្រសួង​បាន​ទាមទារ​យក​គ្រឿង​អលង្ការ​បុរាណ​នេះ​ត្រឡប់​មក​វិញ ដោយ​ក្រសួង​អះ​អាង​ថា ​គ្រឿង​អលង្ការ​ទាំង​នោះ ត្រូវ​បាន​គេ​យក​ចេញ​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required