ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យនៅកណ្តាលក្រុងបាងកករបួស២៤នាក់​

នគរបាលថៃបានថ្លែងថា មន្ទីរពេទ្យ King Mongkut បានផ្ទុះឆេះនៅថ្ងៃចន្ទនេះ ដោយសារការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្សរងរបួសចំនួន​២៤នាក់។​

សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្នុងចំណោម២៤នាក់នោះគឺរបួសស្រាល ហើយក្នុងចំណោមនោះ៣នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។​

ស្នងការរងនគរបាលថៃលោក​ Sriwara Rangsiramanakul ថ្លែងប្រាប់អ្នកសារព័ត៌មានថា ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាងនៅកន្លែងកើតហេតុនោះដើម្បីកំណត់មុខសញ្ញាស្វែងរកអ្នកបង្ក។​

សមត្ថកិច្ចស្រាវជ្រាវស្វែងរកនៅលើកាម៉េរ៉ាសុវត្ថិភាព ដែលបញ្ជាក់ថា ចំណុចផ្ទុះកើតឡើងនៅជិតបន្ទប់មន្ត្រីយោធាចូលនិវត្តន៍ជាអ្នកជំងឺសម្រាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ