នគរបាលឥណ្ឌូនេស៊ីឃាត់ខ្លួន​បុរស១៤១នាក់​ករណីជប់លៀងរួមភេទ

នគរបាលឥណ្ឌូនេស៊ី បានឃាត់ខ្លួនបុរស១៤១នាក់ ដែលចូលរូមក្នុងពិធីមួយដែលគេហៅថា ជប់លៀងរួមភេទក្រុមស្រលាញ់ភេទដូចគ្នា”gay sex party” នៅក្នុងរដ្ឋធានីចាការតា កាលពីថ្ងៃអាទិត្យម្សិលមិញ។​

នគរបាលថ្លែងថា អ្នកចូលរួមទាំងនោះមានទាំងជនជាតិអង់គ្លេស និង សិង្ហបុរីផងដែរ ដែលម្នាក់ត្រូវចំណាយលុយប្រមាណ​១៤ដុល្លារអាមេរិក។​

អ្នកស្រាវជ្រាវនៅឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នាក្រុមតូចៗ និង លាក់មុខមានការកើនឡើង។​ អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនខុសច្បាប់ទេ លើកលែងតែខេត្តអភិរក្សមួយគឺខេត្ត Aceh។​ នេះបើតាមសារព័ត៌មាន BBC។​

ប៉ុន្តែនគរបាលនៅ ចាការតា បានថ្លែងថា ការឃាត់ខ្លួនបុរសស្រលាញ់ភេទដូចគ្នាទាំងនោះដោយសារតែការផ្សព្វផ្សាយរូបថតអាសអាភាសដែលមានច្បាប់ហាមឃាត់។​

នៅដើម​ខែឧសភានេះ នគរបាលឥណ្ឌូនេស៊ីបានឃាត់ខ្លួនមនុស្សចំនួន​១៤នាក់ នៅក្នុងទីក្រុង​ Surabaya ដោយចោទថា មានការជប់លៀងរួមភេទរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដោយចោទថា ប្រឆាំងច្បាប់ផ្សព្វផ្សាយរូបអាសអាភាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ