អគ្គស្នងការនគរបាលថាកំពុងស្វែងរកមេក្លោង​នាំគ្រឿងញៀនឆ្លងដែនជាង៥០គីឡូក្រាម

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ពេលនេះសមត្ថកិច្ចពាក់ព័ន្ធ​កំពុងស្រាវជ្រាវស្វែងរក មេក្លោងនាំគ្រឿងញៀន មកពីប្រទេសឡាវ ឆ្លងកាត់ និង ចែកចាយនៅកម្ពុជាជាង ៥០គីឡូក្រាម​ ដែលសមត្ថកិច្ចទើបបង្ក្រាបបាន។​

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ខែឧសភា លោក ​ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា រយៈពេល២៤ម៉ោង ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែឧសភា សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ បានបីកន្លែង ឃាត់ខ្លួនមនុស្ស បាន២នាក់ និង គ្រឿងញៀនជាង៥០គីឡូក្រាម។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោក​ ម៉ក់ ជីតូ ថ្លែងថា គ្រឿងញៀនជាង ៥០គីឡូនេះ នាំចូលពីប្រទេសឡាវដោយឈ្មួញមានការរៀបចំបណ្តាញពី៥ទៅ៦ខែមកនេះ។ លោកមិនផ្តល់ព័ត៌មានលម្អិតពីអ្នកពាក់ព័ន្ធទេគ្រាន់ថា សមត្ថកិច្ចកំពុងតាមចាប់ទាំងនោះ។​

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ខែឧសភា សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន ៣៥៦២ករណី ឃាត់ខ្លួនមនុស្សបាន​ ៨០២២នាក់ ក្នុងនោះមានស្រីចំនួន​៨២១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ