ថៃ​ឃាត់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ជិត​២០នាក់​ខណៈចូ​ល​ទៅ​កាប់​ឈើខុស​ច្បាប់​​

រដ្ឋាភិបាលម្ពុជា​បាន​ឲ្យ​ដឹង​ថាពល​រដ្ឋ​ខ្មែរ​ជិត​២០នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​ថៃ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ ខណៈដែល​ពួកគេ​ទាំង​នោះ​នាំ​គ្នា​ចូល​ទៅ​លួច​កាប់​ឈើខុសច្បាប់​​នៅ​ទឹកដី​ថៃ។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចំនួន​ពីរចុះ​ថ្ងៃ​ទី​១៨ ឧសភា ដែល​វី​អូ​ឌី​ទើ​ប​ទទួល​បាន​ក្រសួង​ការប​រទេស​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ពល​រដ្ឋ​ខ្មែរ​ចំនួន​១៩​នាក់ មានស្ត្រី​​៣នាក់​ត្រូវ​បាន​អាជ្ញា​ធរ​ថៃ​ក្នុង​ខេត្ត​ស៊ី​សាកេត និង​ខេត្តសាកែវឃាត់​ខ្លួន​ ជា​មួយ​វត្ថុតាង បញ្ជូន​ទៅ​តុលាការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​លួច​ចូល​ទៅ​កាប់ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​នេះ​។ ពល​រដ្ឋ​ខ្មែរ​ទាំង​១៩​នាក់​នោះ​ មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​​ជ័យ កំពង់​ធំ​ និ​ង​កំពង់​ស្ពឺ។

ក្រសួង​បាន​ឲ្យ​ដឹងបន្ថែម​ថា​ពួកគេ​ទាំង​នោះ​ត្រូវ​បាន​ថៃ​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៣ និង​១៤​ ឧសភាមក​ម្លេះ​។​

បើតាម​ក្រសួង​ការបរទេស​ បច្ចុប្បន្ន​ពល​រដ្ឋ​ខ្មែរ​ទាំង​១៩នាក់​នោះ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅពន្ធនាគារ ខេត្ត​ស៊ី​សាកេត និង​ខេត្ត​សាកែវ រង់​ចាំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ ហើយ​បច្ចុប្បន្ន​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​កំពុង​សម្រប​សម្រួល​ជួយ​ជំរុញ​ដំណើរ​ការ​កាត់​ក្តី និង​ត្រៀម​ផ្តល់​មេធាវី​ជូន​ពួកគេ​រួច​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ