លោកត្រាំជំរុញឲ្យមេដឹកនាំឥស្លាមទាំងអស់ចូលរួមប្រឆាំងអំពើហិង្សា

ប្រធានាធិបតីអាមេរិកលោក​ ដូណល ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានជំរុញឲ្យមេដឹកនាំប្រទេសកាន់សាសនាឥស្លាមទាំងអស់ចូលរួមប្តេជ្ញាប្រឆាំងអំពើហិង្សា ពាក់ព័ន្ធសាសនា ដែលពួកនិយមជ្រុលប្រើហេតុផលថា ដើម្បីប្រើប្រាស់អំពើល្អប្រឆាំងអំពើអាក្រក់។​

ក្នុងសុន្ទរកថា ដែលមានមេដឹកនាំប្រទេសកាន់សាសនាឥស្លាមសំខាន់ចូលរួមនៅក្នុងប្រទេស Saudi Arabia លោកត្រាំ បានជំរុញឲ្យមេដឹកនាំទាំងនោះ​ ចូលរួមទប់ស្តាត់គំនិតប្រឆាំងសាសនានាំឲ្យមានហិង្សាឬ សង្គ្រាមកើតឡើង។​

ក្នុងឱកាសនោះលោក​ត្រាំមិនបានរិះគន់ប្រទេស Saudi និង​ប្រទេសកាន់សាសនាឥស្លាមផ្សេងទៀត ជុំវិញការការរំលោភសិទ្ធិមនុស្សនោះទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

លោកត្រាំ ជាមេដឹកនាំអាមេរិក​ដែលរងការចោទថា មានការរើសអើងអ្នកកាន់សាសនាឥស្លាមដែលដំបូងឡើយពេលលោកឡើងកាន់តំណែងភ្លាម បានចេញវិធានការបណ្ណោះអាសន្នមិនឲ្យពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាម​ចំនួន៧ចូលអាមេរិក​ ក្រោមហេតុផលថា ដើម្បីសន្តិសុខប៉ុន្តែក្រោយមកមានការប្រឆាំងច្រើនទៀតវិធានការនោះត្រូវបរាជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ