ក្រុមប្រឹក្សា UN កោះប្រជុំបន្ទាន់ករណីកូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងកោះឲ្យមានការប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារស្អែកនេះ ដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចុះក្រោយនេះរបស់កូរ៉េខាងជើង។​

ប្រធានប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីប្រទេស​ Uruguay ថ្លែងថាការកោះប្រជុំនេះ ធ្វើឡើងតាមការស្នើឡើងរបស់ អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន។​

មីស៊ីលរបស់កូរ៉េខាងជើង បានបាញ់សារជាថ្មីទៀតកាលពីម្សិលមិញ ហើយភ្លាមៗនោះ មានការស្នើឡើងពីប្រទេសទាំងបីសុំឲ្យមានការប្រជុំដោះស្រាយបន្ទាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។​

កូរ៉េខាងជើង​បាញ់នោះ ត្រូវបានមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​អះអាងថា ជាប្រភេទមីស៊ីលកម្រិតមធ្យម ហើយនឹងមានការបាញ់បន្ទាប់មួយទៀតនៅក្នុងអាទិត្យនេះ ដែលជាគ្រាប់មីស៊ីលទី១០ដែលកូរ៉េខាងជើងបាញ់នៅក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ