ចិន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​ការ​ប្រើ​ពាក្យ​ពេចន៍​លើ​ប្រព័ន្ធ​អ៊ិនធឺណិត

(រូបភាពពី AFP)

បញ្ញត្តិករអ៊ិនធឺណិតចិនបានចាប់ផ្ដើមយុទ្ធនាការថ្មីមួយបោសសម្អាតលើពាក្យពេចន៍នានានៅលើបណ្ដាវេបសាយនានា ដើម្បីទប់ស្កាត់អ្វីដែលចិនចាត់ទុកជា «អត្ថបទបង្កគ្រោះថ្នាក់» និងជំរុញឲ្យបង្ហាញតែពាក្យពេចន៍ទាំងឡាយដែលចិនគិតថា «មានប្រយោជន៍និងមានចេតនាល្អ»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃអង្គារម្សិលមិញ រដ្ឋបាលអ៊ិនធឺណិតចិនបាននិយាយថាការបង្ក្រាបទៅលើពាក្យពេចន៍ទាំងឡាយត្រូវបានធ្វើឡើងដើម្បីចាត់ការបញ្ហាចម្បងៗ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថារដ្ឋាភិបាលចិនបានអនុវត្តរួចមកហើយនូវការគ្រប់គ្រងយ៉ាងទូលំទូលាយលើប្រព័ន្ធអ៊ិនធឺណិតនិងព្យាយាមរៀបចំគោលនយោបាយប្រព័ន្ធអ៊ិនធឺណិតដាក់ចូលក្នុងច្បាប់។

អនុប្រធានបញ្ញត្តិករអ៊ិនធឺណិតចិន លោក Ren Xianliang បាននិយាយថាពួកគេចង់អនុវត្តនូវការបោសសម្អាតទ្រង់ទ្រាយធំមួយចំពោះការប្រើពាក្យពេចន៍របស់អ្នកប្រើប្រាស់អ៊ិនធឺណិតនិងធ្វើឲ្យមានភាពងាយស្រួលសម្រាប់ប្រជាជនរាយការណ៍ពីអត្ថបទឬពាក្យពេចន៍ខុសច្បាប់ឬគ្រោះថ្នាក់មួយចំនួន។

ក្រុមមន្ត្រីនិយាយថាការរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតនេះក្នុងនោះមានទាំងវេបសាយ Google និង Facebook ផងដែរនោះគឺជារឿងចាំបាច់ ដើម្បីធានាសុវត្ថិភាពនៅចំពោះមុខការគំរាមកំហែងដូចជាអំពើភេវរកម្មជាដើម។

ប៉ុន្តែរដ្ឋាភិបាលនិងក្រុមហ៊ុនបរទេសបានចាត់ទុកការរឹតត្បិតនេះគឺជាបញ្ហាពាណិជ្ជកម្មទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ