ក្រសួងអប់រំកំណត់ថ្ងៃប្រឡងបាក់ឌុបនៅចុង​ខែសីហា

ក្រសួងអប់រំបានប្រកាសថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថា (បាក់ឌុប) នឹងធ្វើនៅចុងខែសីហាខាងមុខ ដោយមានបេក្ខជនជាង៨ម៉ឺននាក់។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថាក្រសួងអប់រំបានកំណត់យក១៥៧មណ្ឌលទូទំាងប្រទេស ដើម្បីឲ្យសិស្សានុសិស្សប្រឡងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។

គួរបញ្ជាក់ថាក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មានបេក្ខជនប្រឡងជាប់ចំនួន៤៦ ៥៦០នាក់ ត្រូវជា៥៥,៨៨%នៃបេក្ខជនវត្តមានចំនួន៨៣ ៣២៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ