ប៊ែលហ្ស៊ិកឃាត់ខ្លួនមនុស្ស៤នាក់ករណីបំផ្ទុះគ្រាប់បរាជ័យ

អាជ្ញាធរប៊ែលហ្ស៊ិកបានឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីភេរវកម្មបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារនៅកណ្តាលទីក្រុងប្រុចសែល ហើយបរាជ័យ។​

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពេល ដែលសមត្ថកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវតាមផ្ទះជាបន្តបន្ទាប់ ហើយឃាត់ខ្លួន​អ្នកដែលស្ថិតនៅក្នុងលក្ខខណ្ឌសង្ស័យ។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

នៅក្នុងសេចក្តីថ្លែងការណ៍របស់អយ្យការបញ្ជាក់ថា ពួកគេបានស្រាវជ្រាវ ក្នុងផ្ទះរបស់មនុស្សទាំង៤នោះ នៅក្នុងតំបន់ផ្សេងៗគ្នានៅក្នុងទីក្រុងប្រុចសែល។​ សមត្ថកិច្ចពាក់ព័ន្ធនៅបន្តស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធការរៀបចំគម្រោងបំផ្ទុះគ្រាប់បែកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ