ប៊ុត ប៊ុនតិញ៖ ការចាប់ព្រះសង្ឃជារឿងស្មោកគ្រោក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ (FB: Oeurng Ik Cambodia)

ស្ថាបនិកបណ្ដាញព្រះ​សង្ឃ​ឯករាជ្យដើម្បីយុត្តិធម៌សង្គម​ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បានហៅអាជ្ញាធរខេត្តបាត់ដំបងដែលចាប់វាយខ្នោះព្រះសង្ឃមួយអង្គ បន្ទាប់ពីបង្ហាញរូបភាពកាំ​ភ្លើង​ជ័រនោះថា ជាទង្វើស្មោកគ្រោក។

ការលើកឡើងរបស់ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ គឺខណៈដែលព្រះសង្ឃជិត៣០អង្គ នាំគ្នាទៅឃ្លាំមើលនៅមុខសាលាដំបូងខេត្តបាត់ដំបងនៅព្រឹកនេះ។

មានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានផ្សាយផ្ទាល់តាម Facebook រួមជាមួយសមាជិកបណ្តាញ២៨អង្គទៀត ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ ថាអាជ្ញាធរមិនបានមកជួបតាមពេលណាត់ទេ។ ព្រះអង្គបន្តថា ព្រះរាជអាជ្ញារល្មើសច្បាប់ ដោយថាចាប់អត់ភស្តុតាង ចាប់មុនថ្ងៃកំណត់ និងចាប់មុនការស៊ើបអង្កេត។ ព្រះអង្គថា «ព្រះអាជ្ញាស្មោគគ្រោក ហើយជាតុលាការលេងសើច»

កាលពីម្សិលមិញ ព្រះ​សង្ឃ​មួយ​អង្គ​ដែល​ជា​សមាជិក​នៃ ​បណ្ដាញព្រះ​សង្ឃ​ឯករាជ្យដើម្បីយុត្តិធម៌សង្គម​ ព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស ​ខេត្ត​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ចចាប់វាយខ្នោះ ទៅ​តាម​ដី​កា​របស់​តុលាការ​ខេត្ត​ បន្ទាប់ពីបង្ហាញរូបកាំភ្លើងនៅតាមហ្វេសប៊ុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ