FBI ស៊ើបអង្កេតសកម្មភាពភេរវកម្មនៅព្រលានយន្តហោះ​ Michigan

មន្ត្រីអាមេរិកបានថ្លែងថា ពេលនេះការិយាល័យស៊ើបអង្កេតរដ្ឋសហព័ន្ធ FBI កំពុងស៊ើបអង្កេតករណីភេរវកម្ម លើហេតុការណ៍បុរសម្នាក់បានប្រើកាំបិតចាក់លើនគរបាលកាលពីម្សិលមិញ ហើយបានស្រែកពាក្យថា “Allahu Akbar”។​

សកម្មភាពនេះ ត្រូវបានគេរកឃើញថា ការវាយប្រហារស្រដៀងគ្នា កើតមាននៅអឺរ៉ុប ដែលថ្មីៗនេះ មានការវាយប្រហារនៅស្ថានីយ៍រថភ្លើងនៅក្នុងប្រទេសប៊ែលហ្សិក។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

សមត្ថកិច្ចថ្លែងថា បុរសដែលវាយប្រហារនោះ កំពុងជាប់ឃុំ មានអាយុ៤៩ឆ្នាំ រស់នៅក្នុងប្រទេសកាណាដា នៅក្នុងរដ្ឋ Quebec។​

មន្ត្រីទីភ្នាក់ងារFBI លោក​David Gelios ថ្លែងនៅក្នុងសន្និសីទនៅថ្ងៃនេះថា FBI កំពុងតែស៊ើបអង្កេតលើសកម្មភាពភេរវកម្មនៅព្រលានយន្តហោះ ដោយចាប់ផ្តើមពីវិឌីអូកាម៉េរ៉ាសុវត្ថិភាព​ដែលដាក់ប្រចាំនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ