ក្រសួង​សាធារណការត្រៀម​​​​អ៊ុត ​«បាកូដ» ​ដើម្បី​គ្រប់​គ្រងទិន្ន័យរថយន្ត

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ប្រកាសថា​ ក្រសួង​នឹង​ចាប់​ផ្តើ​ម​អ៊ុត «​បាកូដ» ​លើ​ស្លាក​លេខ​រថយន្ត ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រងទិនិ្នន័យរថយន្ត​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស​។

​ទីភ្នាក់​ងារ​សារព័ត៌មាន​​កម្ពុជា AKP ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុល ​បាន​បញ្ជាក់​ថា ចាប់​ពី​ចុង​ឆ្នាំ​២០១៧ រាល់​ការ​ចេញ​ស្លាក​លេខ​រថយន្ត ត្រូវ​មាន​ដាក់​បញ្ជូល​​បាកូដ​ទាំង​អស់ ដើម្បីជៀសវាងការប្រើប្រាស់ ស្លាកលេខក្លែងក្លាយ និង​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរកមើលយានយន្ដណាមួយបង់ពន្ធរួច​ ឬមិនបង់ពន្ធ។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​លោក វ៉ា ស៊ឹមសូរិយា បាន​បញ្ជាក់​ប្រាប់​វីអូ​ឌី​បន្ថែម​ថា គម្រោងក្នុង​ការ​គ្រប់​គ្រង​ទិន្និ​ន័យ​យានយន្ត​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​នៅ​ឡើយ តែ​ថា​ការ​រៀប​ចំ​អ៊ុត​បាកូដ​នេះអាច​នឹង​រៀប​ចំ​ជា​ជំហ៊ាន​ៗ​សិន​ ទៅ​លើ​រថយន្តថ្មី និង​រថយន្តចាស់​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្រុក។

លោកថា៖ «ដូចខ្ញុំនិយាយអញ្ចឹងអាហ្នឹងនៅមានបច្ចេកទេសតទៅទៀត គ្រាន់ក្រសួងមានទីដៅធ្វើអញ្ចឹង អញ្ចឹងនៅលើក្រុមការងារនៅលើអគ្គនាយកដ្ឋានជំនាញថា មួយណារៀបចំធ្វើមុន ហើយមួយណារៀបចំធ្វើទៀត តែយើងនឹងធ្វើការនេះជាបន្តបន្ទាប់ »។

ទោះ​ជា​យ៉ាងណា​លោក​មិន​ទាន់​អា​ច​បញ្ជាក់​ថា​ការសិក្សានេះ​នឹង​បញ្ចប់​នៅពេល​ណា​នោះ​ទេ តែ​ថា​ក្រោយ​ពី​គម្រោង​នេះ​បាន​សិក្សា​រួច​ក្រសួង​នឹង​ចេញ​ជាសេចក្តី​​ប្រកាស ឬ​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​ដើម្បី​ណែ​នាំពី​​កិច្ចការនេះ​នាពេល​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ