ក្រសួងថានឹងមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍នៅទូទាំងប្រទេស

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 3:57 PM | បរិស្ថាន | 0 | 2500

ក្រសួង​ធន​ធាន​ទឺកនិងឧតុនិយមកម្ពុជាបានប្រកាសថា នឹងមានភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពេញ​មួយ​សប្តាហ៍ ស្ទើរគ្រប់បណ្តាខេត្តទាំងអស់ក្នុងប្រទេសកម្ពុជានៅសប្តាហ៍នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះ​ថ្ងៃ​ទី២២ មិថុនា​នេះ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យ​ដឹង​ថាចាប់​ពី​ថ្ងៃ​ទី​២២ដល់​ថ្ងៃ​ទី២៧​មិថុនា​ ឆ្នាំ​២០១៧ កម្ពុ​ជានឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើ​រគ្រប់​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ដែល​បណ្តាល​មក​ពីរង​ឥទ្ធិ​ពល​គំនួច​ខ្យល់នៅលើ​សមុទ្រ​ចិនខាង​ត្បូង​។

បើ​តាម​សេចក្តី​ប្រកាស​នោះ​ បណ្តាខេត្តមួយចំនួនដែលស្ថិតនៅ​ក្នុងតំបន់​កណ្តាល​ភាគ​ខាង​កើត​​ ជាប់​និង​ព្រំ​ប្រទល់​ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រអាចនិងមានភ្លៀងធ្លាក់ខ្លាំង និង​មាន​រលក​សមុទ្រ​មាន​កំពស់​​ខ្ពស់ ដូច្នេះ​ហើយ​សុំ​ឲ្យអ្នក​នេសាទ​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​បំផុត៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required