ប្រជាជនលើពិភពលោក​នឹងកើនដល់​៩,៨ប៊ីលាននៅឆ្នាំ២០៥០

អង្គការសហប្រជាជាតិបង្ហាញរបាយការណ៍ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅលើពិភពលោក​មានចំនួន​៧,៦ ប៊ីលាន(ពាន់លាន) ហើយចំនួននេះនឹងកើនដល់​៩,៨ ប៊ីលាននៅឆ្នាំ២០៥០ ខណៈប្រជាជនឥណ្ឌានឹងច្រើនជាប្រជាជនចិន​នៅ៧ឆ្នាំទៅមុខទៀតនេះ។​

របាយការណ៍របស់នាយកដ្ឋានសង្គមកិច្ចនិងសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ​ឲ្យដឹងទៀតថា នៅឆ្នាំ២០៥០ ប្រជាជននីហ្សេរីយ៉ា នឹងច្រើនជាងប្រជាពលរដ្ឋអាមេរិក ក្លាយជាប្រទេសមានប្រជាជនច្រើនទីបីលើពិភពលោក។​

អ្នកស្រាវជ្រាវរបាយការណ៍នៅអង្គការសហប្រជាជាតិ​ថ្លែងថា ប្រជាជនលើពិភពលោក​កើនឡើង​ប្រមាណ​៨៣លាននាក់​ជារាល់ឆ្នាំ ហើយថា ចំនួននេះ នឹងនៅបន្តរហូតដល់​២០៥០។​

ការសិក្សាបញ្ជាក់ថា អត្រាកំណើននោះ កើនដល់​៨,៦ ប៊ីនលាននៅឆ្នាំ២០៣០ កើន៩,៨ នៅឆ្នាំ២០៥០ និងកើនដល់ ១១,២ ប៊ីលាន នៅឆ្នាំ២១០០។​

ចំនួនប្រជាជនឥណ្ឌា បច្ចុប្បន្នមានចំនួន​១,៣ ប៊ីនលាន ជាប្រទេសមានចំនួនប្រជាជនច្រើនលំដាប់ទី២លើពិភពលោក ចំនួននេះនឹងកើនជាង ១,៤លានច្រើនជាងប្រជាជនចិននៅឆ្នាំ២០២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ