យន្តហោះយោធារបស់ឥណ្ឌាផ្ទុកមនុស្ស២០នាក់បានបាត់ការទាក់ទង

(រូបភាពពី ​Reuter)

យន្តហោះយោធារបស់ឥណ្ឌាដែលផ្ទុកមនុស្ស២០នាក់ បានបាត់ការទាក់ទងនៅព្រឹកថ្ងៃនេះនៅពេលដែលហោះហើរនៅប្រជុំកោះខាងកើតនៃប្រទេស។

សារព័ត៌មាន BBC បានចុះផ្សាយថាយន្តហោះ Antonov-32 ហោះពីចេនណៃនៅម៉ោង៨និង៣០នាទីម៉ោងក្នុងតំបន់ទៅ Port Blair ហើយបានបាត់នៅប្រជុំកោះ Andaman និង Nicobar។ តាមគម្រោងយន្តហោះនឹងចុះចតដល់ដីម៉ោង១១:៣០ តែក្រុមអ្នកស្រាវជ្រាវរកមិនទាន់ឃើញទេ។

អ្នកនាំពាក្យកងទ័ពជើងទឹកថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuter ថាពួកគេបានបញ្ចេញយន្តហោះនិងនាវា តាមស្វែងរកយន្តហោះដែលបាត់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ