មនុស្ស៥នាក់រងការចោទថាពាក់ព័ន្ធ​វាយប្រហារបើករថយន្តបុកនៅ Nice 

(រូបភាពពី BBC)

នគរបាលបារាំងបានចាប់បញ្ជូនមនុស្ស៥នាក់ទៅតុលាការ ដោយចោទថាជាប់ពាក់ព័ន្ធក្នុងការរៀបចំការវាយប្រហារដោយបើករថយន្តធំបុកចូលហ្វូងមនុស្សកាលពីសប្តាហ៍មុន បណ្តាលឲ្យមនុស្ស៨៤នាក់បានស្លាប់។

ក្នុងចំណោមមនុស្ស៥នាក់នោះគឺ៤នាក់ជាបុរសនិងស្ត្រីម្នាក់ដែលមានអាយុចន្លោះពី២២ទៅ៤០ឆ្នាំរងការចោទថា បានជួយរៀបចំឲ្យអ្នកបើកបរម្នាក់បើករថយន្តធំបុកចូលក្នុងហ្វូងមនុស្សនៅក្នុងពេលអបអរពិធីបុណ្យមួយកាលពីយប់ថ្ងៃទី១៤ខែកក្កដា។

រដ្ឋអាជ្ញាលោក Francois Molins ថ្លែងថាជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់នោះបានវិលត្រលប់ទៅកាន់កន្លែងកើតហេតុវិញនៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារដើម្បីតាមដានស្ថានការណ៍។ លោកបញ្ជាក់ថាអ្នកទាំង៥នេះ ជាអ្នករៀបចំឲ្យមានការវាយប្រហារ ដោយបើកឡានបុកចូលក្នុងហ្វូងមនុស្ស ហើយគម្រោងនេះរៀបចំច្រើនខែមកហើយ។ នេះបើតាមសារព័ត៌មាន BBC។

ចំពោះបុរសម្នាក់ដែលជាបើករថយន្តផ្ទាល់បុកសម្លាប់មនុស្សនោះត្រូវសមត្ថកិច្ចបាញ់សម្លាប់នៅពេលដែលកំពុងធ្វើសកម្មភាពចូលក្នុងហ្វូងមនុស្សបាន២គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ